តើយូធូបអាចនឹងបើកឱ្យអ្នកផលិតវីដេអូនៅខ្មែររកលុយបានទេ? ក្រោយក្រុមហ៊ុន ទើបតែធ្វើរឿង២នេះ
Toeuy HongAUGUST 17 2022301 views

ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជាង ១ឆ្នាំ ថ្មីៗនេះ អ្នកនិយមប្រើប្រាស់យូធូបនៅខ្មែរស្រាប់តែបានឃើញផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មលោតមកក្រោមវីដេអូដែលខ្លួនកំពុងមើលឡើងវិញម្ដងទៀត។ ខណៈ Ads ទាំងអស់នោះមានទាំងប្រភពក្នុងស្រុក​ និងមកពីប្រទេសដទៃមួយចំនួនផងដែរ។

Ii

ក្រៅពីការដំណើរការ Ads ឡើងវិញយើងសង្កេតឃើញថា  យូធូបក៏បានដាក់អក្សរកាត់ KH នៅលើ Logo របស់ខ្លួ​នថែមទៀតផង។ ជាក់ស្ដែងយើងគ្រប់គ្នាសុទ្ធតែដឹងហើយថាអក្សរ KH មានពាក្យពេញថា KHMER (ខ្មែរ)។ ប៉ុន្តែសូមបញ្ជាក់ថាមានតែលើកុំព្យូទ័រប៉ុណ្ណោះដែលអាចមើលឃើញអក្សរកាត់នេះនៅលើ Logo យូធូប។

យូធូប

បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ណាមួយដែលអាចបញ្ជាក់ថា អ្នកបង្កើតវីដេអូរបស់កម្ពុជា អាចរកលុយពេញសិទ្ធិជាមួយនឹងយូធូបបាននៅឡើយទេ។ ដូច្នេះហើយមានតែការរង់ចាំមើលបន្តទៀតសិនថា តើនឹងមានដំណឹងអ្វីបន្ថែមទៀតឬទេ?

អត្ថ​បទដោយ៖ សូ​ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia