ថ្ងៃទី៩ កញ្ញា បើកហើយ ខណៈនេះជាចំណុចពិសេសៗនៃព្រលានយន្ដហោះអន្ដរជាតិតេជោ
Bunthoeun KoemAUGUST 27 2025128 views

ក្រោយចាប់ផ្ដើមការសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០ មក នៅទីបំផុតព្រលានយន្ដហោះអន្ដរជាតិតេជោ​ ត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុង នឹងត្រៀមបើកប្រតិបត្ដិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងរៀបចំពិធីសម្ភោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខផងដែរ។ ហើយខាងក្រោមនេះគឺជាចំណុចពិសេសៗនៃព្រលានយន្ដហោះអន្ដរជាតិថ្មីខាងលើ៖ 

១. ជាព្រលានយន្ដហោះហោះធំជាងគេនៅកម្ពុជា ដោយសាងសង់នៅលើផ្ទៃដី ២ ៦០០ ហិកតា និងជាប់ចំណាក់ទី៩ នៅលើពិភពលោក។

២. ជាព្រលានយន្ដយន្ដហោះដែលចំណាយទុនសាងសង់ច្រើនជាងគេនៅកម្ពុជា

៣. ជាព្រលានយន្ដហោះប្រភេទ 4F ដែលអាចទទួលការចុះចតរបស់យន្ដហោះខ្នាតយក្សដូចជា៖ ធំដូចជា Airbus A380 និង Boeing 747 បាន។

៤. ក្នុងដំណាក់កាលដំបូង ព្រលានយន្តហោះនេះអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ក្នុងមួយឆ្នាំ ហើយមានគម្រោងពង្រីកសមត្ថភាពដល់ ៥០ លាននាក់ក្នុងមួយឆ្នាំនៅពេលអនាគត។

៥. រចនាបថនៃអគារអ្នកដំណើរត្រូវបានរចនាដោយក្រុមហ៊ុន Foster + Partners របស់ចក្រភពអង់គ្លេស ដែលមានលក្ខណៈពិសេសក្នុងការបញ្ចូលធាតុផ្សំធម្មជាតិ និងវប្បធម៌ខ្មែរទៅក្នុងសំណង់។

៦. ផ្នែកខាងក្នុងនៃអគារត្រូវបានរចនាឱ្យមានខ្យល់ចេញចូលល្អ និងមានពន្លឺធម្មជាតិគ្រប់គ្រាន់ ព្រមទាំងមានដាំដើមឈើធំៗ និងរុក្ខជាតិបៃតង ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ និងកាត់បន្ថយការប្រើប្រាស់ថាមពល។

សូមជម្រាបថា ព្រលានយន្ដហោះអន្ដរជាតិតេជោនេះ មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល មានចម្ងាយប្រមាណ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានថ្មីនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ដោយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។

តាមការបញ្ជាក់ពីលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានឲ្យដឹងថា ព្រលានយន្ដហោះអន្តរជាតិតេជោនេះ បានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារឯណោះសម្រាប់ដំណាក់កាលទី១នេះ៕

 

518393630 1173116248182465 4832286374154098383 N

506103279 1019122683759098 4831837400448717546 N

506624686 1019123073759059 989837554898839137 N

មិនមែនថ្ងៃទី១០ កក្កដា ខណៈនេះជាថ្ងៃដែលអាកាសយានដ្ឋានអន្ដរជាតិតេជោសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ
Bunthoeun KoemMAY 23 2025412 views

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញសេចក្ដីជូនដំណឹងស្ដីពីការបើកឲ្យប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោ លំបាក់ 4F និងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៃអាកាសយានដ្ឋានថ្មីនេះផងដែរ។

 

223a60b4 Ce53 4be2 9c30 D29649e70668

 

យោងតាមសេចក្ដីជូនដំណឹង រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ដោយកំណត់យកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ជាកាលបរិច្ឆេទបើកឲ្យប្រតិបត្ដិការអាកាសយានដ្ឋានអន្ដរជាតិតេជោជាផ្លូវការ។ និងកំណត់យកថ្ងៃទីចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

266803a8 A6b5 43a3 9228 66a3c06b68c9

 

សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់ដោយក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាក្នុងឆ្នាំ២០១៨ ក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខណៈប្លង់នៃគម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ប្រទេសអង់គ្លេស Foster and Partner។

 

1e8a9ad8 Bd03 45d9 858a E4c0447f833f

 

អាកាសយានថ្មីនេះត្រូវបានសាងសង់គ្របដណ្ដប់លើផ្ទៃដី ២ ៦០០ ហិកតា មានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចំពោះទុនវិនិយោគសម្រាប់ការសាងសង់គឺមានប្រមាណ១ ៥០០ លានដុល្លារឯណោះ ដោយក្នុងនោះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ៕

 

499662050 1308521997735017 1054226432910089061 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia