អេមខ្លាំង! មកស្គាល់ឡានមួយទឹក ៤ម៉ូដែល តម្លៃក្រោម ១ម៉ឺនដុ.ល្លារ នៅខ្មែរ
Kan DaraAUGUST 2 202532.7 K views

នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានប្រកាសលើកលែងពន្ធនាំចូលរហូតដល់ ០% លើគ្រប់ទំនិញទាំងអស់ពីអាមេរិកមកកាន់កម្ពុជា ដែលធ្វើឲ្យឡានមួយទឹកអាចនឹងចុះថ្លៃបានខ្លះ។ ខណៈខាងក្រោមនេះគឺជារថយន្តមួយទឹក ៤ ម៉ូដែល បច្ចុប្បន្នមានតម្លៃក្រោម ១ម៉ឺនដុល្លារ នៅខ្មែរ៖

/. Toyota Prius ឆ្នាំ 2007៖ មានតម្លៃប្រហែល ៩,៥០០+ ដុល្លារ ជាប្រភេទរថយន្ត Hybrid ដែលកំពុងពេញនិយមខ្លាំងនៅក្នុងស្រុកខ្មែរយើង ដែលជួយសន្សំសំចៃការចំណាយបានច្រើន សាកសមសម្រាប់ការប្រើប្រាស់នៅក្នុងក្រុង។

/.Honda CR-V ឆ្នាំ 2005៖ មានតម្លៃប្រហែល ៩,៨០០+ ដុល្លារ ជាប្រភេទរថយន្ត SUV ដែលមានទំហំធំល្មម ងាយស្រួលប្រើប្រាស់សម្រាប់អ្នកមានគ្រួសារដែលមានសមាជិក 4-5 នាក់។

/. Nissan X-Trail ឆ្នាំ 2006៖ មានតម្លៃប្រហែល ៩,២៥០+ ដុល្លារ ជាប្រភេទរថយន្ត SUV ដែលមានសមត្ថភាពខ្លាំង និងងាយស្រួលប្រើប្រាស់ សាកសមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬលក្ខណៈគ្រួសារ។

/. Mazda 3 ឆ្នាំ 2008៖ មានតម្លៃប្រហែល ៩,០០០+ ដុល្លារ ជារថយន្តប្រភេទ Compact ដែលមានការរចនាបែបទាន់សម័យ និងងាយស្រួលប្រើប្រាស់ សាកសមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬលក្ខណៈគ្រួសារ។

ក្រៅពីនេះមានដូចជា ប្រភេទឡាន​ Kia Morning, Camry បាឡែនឆ្នាំ ០២-០៣ និង Lexus RX300 1999-2000 ជាដើម។

សូមជម្រាបផងដែរថា តម្លៃអាចប្រែប្រួលទៅតាមស្ថានភាពរថយន្ត និងទីតាំងលក់។ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ និងតម្លៃជាក់ស្ដែងដែល Update ថ្មីៗ លោកអ្នកអាចទាក់ទងសួរបន្ថែមទៅកាន់ភ្នាក់ងារលក់រថយន្តក្នុងស្រុក ឬពិនិត្យមើលតាមគេហទំព័ររថយន្ត ដូចជា Khmer24.com ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ: 092724724 / 081724724 / 093724724៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia