ជាការពិតណាស់ ភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសាផ្លូវការរបស់ពិភពលោកដែលត្រូវបានគេប្រើប្រាស់ដើម្បីទំនាក់ទំនងគ្នានៅជុំវិញពិភពលោកបន្ទាប់ពីភាសាកំណើត។ ខាងក្រោមនេះ គឺជា App ទាំង១០ ដែលបងប្អូនចង់ពង្រឹងភាសាអង់គ្លេសអាចចាប់ផ្តើមរៀនបាន៖
១. Duolingo ៖ គឺជាកម្មវិធីសិក្សាភាសាដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ដោយវាមានការសិក្សាអង់គ្លេសដោយ មានជាការបញ្ចូលការស្តាប់ការនិយាយភាសាអង់គ្លេស ដែលជួយបង្កើតការស្តាប់កម្រិតភាសាអង់គ្លេសឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត។
២. FluentU ៖ App FluentU ជា App បង្រៀនភាសាអង់គ្លេសដែលផ្តល់នូវវិធីសាស្រ្តរៀនបែបសប្បាយៗ និងទាក់ទាញក្នុងការរៀនភាសាអង់គ្លេសជាមួយនឹងវីដេអូក្នុងជីវិតពិត ដែលរួមមាន subtitles និងកម្រងសំណួរផ្សារភ្ជាប់ជាមួយនឹងមេរៀនថែមទៀតផង។
៣. LingQ ៖ សម្រាប់ App នេះបានផ្តល់នូវបទពិសោធន៍សិក្សាភាសាបែបផ្ទាល់ ដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពស្តាប់ និងខ្លឹមសារដ៏ច្បាស់លាស់ ដែលធ្វើឱ្យអ្នកសិក្សាងាយយល់ ងាយចាំ។
៤. BBC Learning English៖កម្មវិធី BBC Learning English ផ្តល់ជូននូវលំហាត់ស្តាប់ និងអត្ថបទព័ត៌មានជាច្រើន ដើម្បីជួយអ្នកបង្កើនជំនាញភាសាអង់គ្លេសរបស់អ្នក។
៥.Rosetta Stone ៖ Rosetta Stone គឺជាកម្មវិធីសិក្សាភាសាដ៏ល្បីមួយ ដែលរួមមានលំហាត់ស្តាប់ និងនិយាយ ដើម្បីជួយសម្រួលការស្តាប់ ការនិយាយភាសាអង់គ្លេស កាន់តែមានភាពរលូនទៅមុខបានកាន់តែល្អជាងមុន។
៦.HelloTalk ៖ HelloTalk គឺជាApp ដ៏ពេញនិយមមួយដែលអ្នកអាចរៀននិយាយអង់គ្លេសជាមួយជនបរទេសដែលនិយាយភាសាអង់គ្លេសជាភាសាកំណើតនៅជុំវិញពិភពលោក។ ចំពោះការសន្ទនាជាភាសាអង់គ្លេសមានច្រើនទម្រង់ ពោលគឺអ្នកអាចសរសេរជាអក្សរក៏បាន ឆាតជាសំឡេងក៏បាននិងជាវីដេអូ call ក៏បាន។ អ្នកមិនត្រឹមតែរៀនអង់គ្លេសប៉ុណ្ណោះទេតែអ្នកអាចបង្កើតមិត្តភាពជុំវិញពិភពលោកបានទៀតផង។
៧.Tandem៖ Tandem គឺជាApp ដែលអាចជួយអ្នកអភិវឌ្ឍនភាសាអង់គ្លេសតាមរយៈការឆាតនិងនិយាយភាសាអង់គ្លេសជាមួយមនុស្សពិតៗ។ អ្នកអាចរៀនអង់គ្លេសបានច្រើនទម្រង់ដូចជា សរសេរជាអក្សរក្នុងការសន្ទនា ឆាតជាសំឡេងនិងជាវីដេអូ Call។
៨.ELSA Speak៖ គឺជាApp បង្រៀននិយាយអង់គ្លេសដែលដំណើរការដោយAI ដោយជួយអ្នករៀននិយាយអង់គ្លេសក្នុងការអភិវឌ្ឍន៍ជំនាញនិយាយអង់គ្លេសឲ្យបានកាន់តែល្អប្រសើរ។ App នេះផ្ដោតលើការបញ្ចេញសំឡេងតុងអង់គ្លេសបែបអាមេរិកកាំង។ ជាពិសេសវាក៏ផ្ដល់ឲ្យយើងនូវការសន្ទនាភាសាអង់គ្លេសជាមួយនឹងសេណារីយ៉ូផ្សេងៗទៀតផង។
៩.Speak English with Loora AI ៖ ជាApp ដែលប្រើប្រាស់AI ក្នុងការបង្រៀនមនុស្សឲ្យអនុវត្តនិយាយភាសាអង់គ្លេស ដោយអ្នកអាចធ្វើការសន្ទនាអង់គ្លេសជាមួយAI ហើយថែមទាំងទទួលបានការវាយតម្លៃនិងកែតម្រូវនូវកំហុសដែលធ្វើឲ្យការនិយាយរបស់អ្នកកាន់តែមានភាពល្អប្រសើរ។
១០.WordUp | AI Vocabulary Builder៖ អេប១នេះមានអត្ថប្រយោជន៍សម្រាប់អ្នកចង់រៀនភាសាអង់គ្លេស ព្រោះវាមុខងារច្រើនដូចជាការស្តាប់ រៀនពីសៀវភៅ E-book និងមានពាក្យថ្មីៗរាល់ថ្ងៃសម្រាប់យើងចូលទៅមើលនិងអនុវត្ត។ ចំពោះអេបនេះដែរអាចប្រើបានដោយឥតគិតថ្លៃទាំងលើទូរស័ព្ទដៃ Android និង IOS ។
គួរជម្រាបថា App ដែលអ្នកអាចប្រើប្រាស់ក្នុងការអនុវត្តនិយាយភាសាអង់គ្លេសនិងរៀនភាសាអង់គ្លេស ដែលបានរៀបរាប់ខាងលើនេះ បងប្អូនអាចទាញយកពី Play Store និងApp Store ក្នុងទូរស័ព្ទដៃរបស់អ្នក៕