ល្អណាស់! SDF និង CETA បានសហការគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញក្នុងវិស័យ ២នេះនៅកម្ពុជា

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) និងសមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា(CETA) បានរៀបចំសាលារួមគ្នាមួយ ដើម្បីបង្កើនការយល់ដឹងអំពីកម្មវិធីរបស់ SDF និងកំណត់តម្រូវការជំនាញអាទិភាពក្នុងវិស័យអេឡិចត្រូនិកក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅមុខទៀតផងដែរ។

 

ចំពោះ កិច្ចសហការនេះក៏មានគោលបំណងទាក់ទាញការវិនិយោគកាន់តែច្រើន និងលើកកម្ពស់ការប្រកួតប្រជែងក្នុងឧស្សាហកម្ម តាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ជំនាញគោលដៅផងដែរ ហើយតាមរយៈកិច្ចសហការនេះ ក៏ជាជំហានដ៏ល្អមួយក្នុងការជំរុញបេសកកម្មរបស់ SDF ដើម្បីកសាងកម្លាំងពលកម្មប្រកបដោយជំនាញ និងសមត្ថភាពប្រកួតប្រជែងខ្ពស់សម្រាប់វិស័យអេឡិចត្រូនិកនៅកម្ពុជាថែមទៀតផង។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចម្បងៗ រួមមាន៖ 

9

.លើកកម្ពស់ការយល់ដឹង អំពីកម្មវិធីមូលនិធិបណ្តុះបណ្តាលរបស់(SDF) និងនីតិវិធីនៃការដាក់ពាក្យក្នុងចំណោមសមាជិក(CETA)

.វាយតម្លៃអំពីគម្លាតជំនាញ និងតម្រូវការបណ្តុះបណ្តាលនៅក្នុងក្រុមហ៊ុនសមាជិករបស់ CETA

.បង្ហាញពីផែនការដំបូងរបស់ SDF និង CETA អំពីកម្មវិធីបណ្តុះបណ្តាលឱ្យចំគោលដៅ

.សម្របសម្រួលការពិភាក្សាលើគំនិតផ្តួចផ្តើមរួមគ្នារវាង SDF ដែលជាអ្នកផ្តល់ថវិកាបដិភាគគាំទ្រដល់ការបណ្តុះបណ្តាល និង CETA ដើម្បីដោះស្រាយអាទិភាពជំនាញដែលបានកំណត់។

7

គួរជម្រាបថា មូលនិធិអភិវឌ្ឍន៍ជំនាញ SDF មិនមែនជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ តែជាស្ថាប័នអចិន្ត្រៃយ៍គាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា តាមរយៈការផ្តល់ថវិកាគាំទ្រ និងមិនទាមទារសំណងឡើយ។ ព័ត៌មានថ្មីៗអំពី SDFhttps://s.mtrbio.com/skills-development-fund

81011

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia