AION Cambodia បានសម្ពោធអគារតាំងបង្ហាញរថយន្តទំនើបអគ្គិសនី ទី២របស់ខ្លូនជាផ្លូវការ នៅក្រុងបាត់ដំបង
Hang ChhenglyMAY 24 2025

(បាត់ដំបង)៖​ ពិធីសម្ពោធអគារតាំងបង្ហាញរថយន្តទំនើបអគ្គិសនី AION សាខាទី២ ក្រុងបាត់ដំបង បានបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា​ នាល្ងាចថ្ងៃទី២២​ ខែឧសភា ឆ្នាំ២០២៥ ក្រោមអអធិបតីភាពលោកឯកឧត្តម សុខ លូ គណៈនៃគណៈអភិបាលខេត្តបាត់ដំបង លោកអគ្គនាយក ម៉េង ហេង នៃក្រុមហ៊ុន អាយអន ខេមបូឌា រួមទាំងលោក Hugo Ding នាយកផ្នែកពានិជ្ជកម្មជាន់ខ្ពស់នៃក្រុមហ៊ុន GAC AION New Energy Automobile Co., Ltd ប្រចាំនៅតំបន់អាសុីអាគ្នេយ៍ និងវត្តមានភ្ញៀវកិត្តិយស អ្នកសាព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាលើរថយន្តល្បីៗជាច្រើនរូបផងដែរ។

1

នាឪកាសនោះលោកអគ្គនាយក ម៉េង ហេង បានបង្ហាញពីភាពជោគជ័យក្នុងការលក់រថយន្តអគ្គិសនី AION ដែលនាំចូលដោយក្រុមហ៊ុន HH AUTO PRESTIGS CO.,LTD កន្លងមកនិងភាពល្បីល្បាញនៃម៉ាកយីហោ​ AION នៅក្នុងទីផ្សារប្រទេសកម្ពុជា។

2

ទន្ទឹមនឹងនេះ ចក្ខុវិស័យនៃក្រុមហ៊ុន HH AUTO PRESTIGS CO.,LTD យើងផ្ដោតយ៉ាងសំខាន់ ទៅ លើការនាំចូលផ្តាច់មុខរថយន្តអគ្គីសនីទំនើប ម៉ាក AION និង ម៉ាក HYPTEC ដែលអាចធនាគុណភាពនៃអា គុយនិងម៉ូទ័រ សម្រាប់ប្រើក្នុងតំបន់អាស៊ី អាគ្នេយ៍ ដូចជាប្រទេសកម្ពុជា ជាប្រទេសមានសីតុណ្ហភាពក្ដៅ។ ឡាន រថយន្តអគ្គីសនីដែលក្រុមហ៊ុនយើងខ្ញុំនាំចូលមកនេះ គឺជាSpec Global ដែលត្រូវនិងកំដៅ សីតុណ្ហភាពអាស៊ីអា គ្នេយ៍នៃប្រទេសកម្ពុជាតែម្ដង វាខុសពីការនាំចូល យកមកលក់តាមហាងខ្លះនៅប្រទសកម្ពុជា គឺជារថយន្តដែល យកមកទាំងនោះមិនមែនជាក្រុមហ៊ុនស្របច្បាប់នាំចូល មិនមែនជា Global Spec គឺអាគុយនិងម៉ូទ័រ របស់វាបើ តែសម្រាប់ប្រទេសត្រជាក់ អញ្ចឹងការផលិតអាគុយរបស់វាមានភាពធន់ខុសគ្នាសម្រាប់ការប្រើប្រាស់។ លក់នៅ ខាងក្រៅក្រុមហ៊ុនការធានាមិនច្បាស់លាស់ ជាងមិនមានការហ្វឹកហាត់ត្រឹមត្រូវ ទៅតាមបច្ចេកទេសរោងចក្រ។

ពឹងផ្អែកទៅលើចំណុចនេះក្រុមហ៊ុន HH AUTO PRESTIGS CO.,LTD ជាខ្លឹមសារប្រកបដោយ ដោយក្រុមហ៊ុនមានកិតិយសក្នុងការសហការជាមួយរោងចក្រផលិតរថយន្តអគ្គីសនី របស់ថាមពលនៃទំនុកចិត្តក្រុមហ៊ុន GAC AION New Energy CO.,LTD ដែលធ្លាប់បានទទួលចំណាត់ថ្នាក់លេខ1ដល់ទៅ៣ឆ្នាំជាប់គ្ន 2022-2023-2024 ផ្នែកគុណភាព និងតម្លៃលើទីផ្សារជាតិ និងអន្តរជាតិ។

លោកអគ្គនាយកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការផ្តល់នៅនូវរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបឈានមុខ និងជាពិសេសគឺផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនគ្រប់អតិថិជន ក្រោយពេលទិញរថយន្តរួចយកទៅប្រើប្រាស់។345

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត AION សាខាទី២ ក្រុងបាត់ដំបង នេះត្រូវបានរចនាយ៉ាងលេចធ្លោ និងប្រកបដោយផាសុកភាព ជាពិសេសត្រូវបានជ្រើសរើសយកទីតាំងដែលល្អបំផុតក្នុងកណ្តាលទីក្រុងបាត់ដំបងតែម្តង  ដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទស្សនារថយន្តផ្ទាល់ ក៏ដូចជាមកធ្វើការបើកបរសាកល្បងរថយន្តទំនើបអគ្គិសនី AION ទាំង 4ម៉ូដែលគឺ៖

  • AION ES សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 442 km
  • AION Y Plus Premium និង Premium App សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 510 km
  • AION V Luxury សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 650 km
  • AION V Premium សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 520 km
  • HYPTEC HT Luxury និង​ Premium សាក់មួយពេញអាចធ្វើដំណើរបានចម្ងាយ 670 km6789

សម្រាប់ព័ត៌មានបន្ថែម អំពីរថយន្តទំនើបអគ្គិសនី AION អតិថិជនអាចទំនាក់ទំនងតាមរយៈ ៖​

លេខទូរស័ព្ទ 061 93 3333
AION Cambodia Facebook Page: https://www.facebook.com/aioncambodia

HYPTEC Cambodia Facebook Page: https://www.facebook.com/hypteccambodia

AION Cambodia Telegram Channel: https://t.me/aioncambodia

HYPTEC Cambodia Telegram Channel: https://t.me/hypteccambodia

ទីតាំង Google Map: https://maps.app.goo.gl/3dZ7mnnDFqvLAQsaA

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AION Cambodia បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក AION ប្រចាំប្រទេសកម្ពុជា ដែលជារថយន្តអគ្គិសនីមានគុណភាពលំដាប់ពិភពលោក ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុន អាយអន ខេមបូឌា មានអគារតាំងបង្ហាញរថយន្តទំនើបអគ្គិសនីចំនួន២ ដោយទីតាំងទីមួយ ជិតរង្វង់មូលក្តាន់ពីរ #2 មហាវិថីសហព័ន្ធរុស្សី(110) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំងទីពីរ ភ្លើងស្តុបរំចេក 4 ផ្លូវបំបំបែកច្រមុះជ្រូក , ភូមិរំចេក4 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ផ្លូវជាតិលេខ5 ជិតលោកតាដំបងគ្រូញូង។10

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia