Dave Ramsey៖ អ្នកមានចំណូលមធ្យម ឬក្រោម ១ពាន់ដុ.ល្លារ ដាច់ខាតកុំទិញរបស់ ៤ នេះឲ្យសោះ
Kan DaraJULY 10 202512.5 K views

កំហុសអ្នកមានចំណូលមធ្យមភាគច្រើន គឺបំប៉ោងការចំណាយធំជាងចំណូល ទោះលុយហូរចូលក៏ធ្លាយចេញវិញអស់។ ដោយមើលឃើញពីបញ្ហានេះ អ្នកជំនាញផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញ Dave Ramsey បានផ្តល់ដំបូន្មានទៅកាន់អ្នកមានចំណូលខ្ទង់ ១០០០ដុល្លារ កុំឲ្យទិញរបស់ ៤ យ៉ាងខាងក្រោម បើចង់ឆាប់ធូរធារ៖

/. ង់រំលស់រថយន្តថ្មី៖ ការទិញរថយន្តថ្មីគឺជាការចំណាយលើទ្រព្យសម្បត្តិដែលបាត់បង់តម្លៃភ្លាមៗ។ អ្នកនឹងចំណាយប្រាក់រំលស់ចន្លោះពី ២០០ដុល្លារ ដល់ ៥០០ដុល្លារ ឬអាចលើសនេះអាស្រ័យលើម៉ូដែលរថយន្ត ខណៈវាជាការចំណាយដ៏ធំដែលអាចយកទៅវិនិយោគបានប្រសើរជាងនេះ។ ប្រសិនបើអ្នកមានតម្រូវការចាំបាច់ គួរទិញរថយន្តមួយតឹកដែលមានគុណភាពល្អ ហើយបង់ប្រាក់សុទ្ធ ១០០%វិញ។

/. ម្ភារនិយម៖ ការចំណាយលើសម្លៀកបំពាក់ប្រែនៗ, កាបូបថ្លៃៗ, ឧបករណ៍អេឡិចត្រូនិកប្រណិត មិនជួយបង្កើតទ្រព្យសម្បត្តិទេ។ វាជាសកម្មភាពសំញែងហួសមាឌ ចង់ឲ្យអ្នកដទៃមើលមកខ្លួនថាជាអ្នកមាន ប៉ុន្តែជាក់ស្តែងយោងតាមស្ថិតិបង្ហាញថាមនុស្សមានទ្រព្យសម្បត្តិពិតប្រាកដ ពួកគេមិនចូលចិត្តបង្ហាញឡើយ។

៣/. ញ៉ាំក្រៅញឹក៖ ញ៉ាំអាហារខាងក្រៅជាញឹកញាប់ ជាពិសេសអ្នកនៅទីក្រុងអាចឲ្យចំណាយចន្លោះពី ៣០០ ដុល្លារដល់ ៥០០ ដុល្លារឯណោះក្នុងមួយខែ។ ប៉ុន្តែបើចម្អិននៅផ្ទះអាចនឹងសន្សំប្រាក់បានច្រើន រួមទាំងមានអនាម័យថែមទៀតផង។

៤/. ទិញធានារ៉ាប់រងច្រើនប្រភេទ៖ ធានារ៉ាប់រងជាច្រើនមិនបានប្រើប្រាស់ទេ ប៉ុន្តែមានតម្លៃថ្លៃ និងត្រូវបង់ជាប្រចាំ។ ជំនួសមកវិញ អ្នកគួរមានប្រាក់បម្រុងសម្រាប់ការជួសជុល ឬការចំណាយបន្ទាន់។

យ៉ាងណាមិញ អ្នកជំនាញផ្នែកហិរញ្ញវត្ថុជនជាតិអាមេរិក Dave Ramsey សំណូមពរឲ្យអ្នកដែលមានចំណូលមធ្យមបញ្ឈប់ការចំណាយលើអ្វីដែលបង្អាក់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុ ហើយប្តូរការចំណាយទាំងនោះទៅជាការវិនិយោគ, សម្រុកបង់ផ្តាច់បំណុល និងសន្សំប្រាក់ វិញទើបជាការប្រសើរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia