លុយពិបាករកត្រូវមើលការចំណាយ! នេះការចំណាយខ្ជះខ្ជាយទាំង៥អ្នកតែងធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន
Toeuy HongJULY 11 202531 views

លុយពិតជាពិបាករកណាស់ ដូច្នេះរាល់ការចំណាយរបស់អ្នកត្រូវមានការប្រុងប្រយ័ត្ន។ ក្នុងការចំណាយណាដែលអ្នកគិតមិនចាំបាច់ឬមិនមានអត្ថប្រយោជន៍អ្នកគួរកាត់បន្ថយការចំណាយទៅលើវា។ ដើម្បីបញ្ឍប់ការខ្ជះខ្ជាយលុយកាក់របស់អ្នក អ្នកគួរអនុវត្តតាម ៥ចំនុចខាងក្រោមនេះ៖

១. ទិញអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងែ

ការចំណាយលុយទៅលើការញ៉ាំអាហារថ្ងៃត្រង់នៅខាងក្រៅជារៀងរាល់ថ្ងៃរបស់អ្នកពិតជាមានការខ្ជះខ្ជាយណាស់ ពីព្រោះអ្នកត្រូវចំណាយលុយច្រើន ហើយពេលខ្លះវាគ្មានផាសុខភាពថែមទៀតផង។ប្រសិនបើអ្នកបរិភោគអាហារដែលអ្នកអាចរៀបចំនៅផ្ទះបានវាកាន់តែប្រសើ ហើយអាចសន្សំសំចៃបានមួយកម្រិតទៀត។ 

២. ការប្រើប្រាស់ដបទឹក

ខណៈពេលដែលអ្នកបានរៀបចំវេចខ្ចប់អាហារត្រង់អាចបន្ថែមនូវទឹកមួយដបជាស្រេច។ការធ្វើបែបនេះវាអាចកាត់បន្ថយការចំណាយទៅការទិញទឹកនៅខាងក្រៅ និងដើម្បីកាត់បន្ថយចំណាយដោយគ្មានការគិត។

៣. សមាជិកហាត់ប្រាណដែលមិនបានប្រើ

ប្រសិនបើអ្នកបានចុះឈ្មោះជាសមាជិកហាត់ប្រាណនៅក្លិបហាត់ប្រាណណាមួយហើយអ្នកមិនបានទៅហាត់ជារៀងរាល់ថ្ងៃនោះធ្វើឲ្យអ្នកមានការខាតបង់ប្រាក់ចំនួនដែល ដោយពេលខ្លះអ្នកអាចគិតថាវាជាការខាតបង់តិចតួចប៉ុន្តែបើគិតអោយមែនទែនទៅប្រាក់តិចៗយូរៗទៅក៏ក្លាយជាប្រាក់ច្រើនដែរ។

ប្រសិនបើអ្នកគិតថាអ្នករវល់មិនអាចទៅក្លិបបានជារៀងរាល់ថ្ងៃ សូមប្តូរពីការបង់លុយប្រចាំខែមកជាបង់ប្រចាំថ្ងៃវិញទៅ បើអាចសាកល្បងប្រើការហ្វឹកហាត់តាម YouTube ដោយឥតគិតថ្លៃនៅផ្ទះការដើរជិះកង់ឬដើរលេងនៅខាងក្រៅ។

៤.ការប្រើប្រាស់គ្រឿងទេសហួសកំរិត

មនុស្សភាគច្រើនបានខ្ជះខ្ជាយទៅលើរឿងការចម្អិនអាហារជាច្រើន។ រាល់ពេលដែលអ្នកប្រើប្រាស់គ្រឿងទេសហួសប្រមាណនោះលុយក៏អស់ច្រើនទៅតាមនោះដែរ។

វិធីពិសេសដើម្បីការប្រើគ្រឿងទេសហួសប្រមាណនោះ មុនពេលអ្នកទិញគ្រឿងទេសចូរគិតអំពីអាហារដែលអ្នកនឹងធ្វើសម្រាប់សប្ដាហ៍ហើយសរសេរធាតុផ្សំដែលអ្នកត្រូវការដើម្បីរៀបចំអាហារទាំងនោះ។ នៅពេលដែលអ្នកចូលទៅដល់ផ្សារហើយចូលទិញតែគ្រឿងផ្សំដែលមាននៅក្នុងបញ្ជីរបស់អ្នកតែប៉ុណ្ណោះ។

៥.ផលិតផល Brand

ជាការពិតអ្នកណាក៏ចង់ប្រើរបស់Brand ដែលព្រោះវាធ្វើឲ្យមនុស្សស៊ីវីល័យ។ ប៉ុន្ដែរបស់ទាំងនោះមានតម្លៃថ្លែខ្លាំងណាស់ ហើយអ្នកត្រូវចំណាយលុយទៅលើវាច្រើន។ ដូច្នេះដើម្បីកាត់បន្ថយការចំណាយរបស់អ្នកទៅលើរបស់ទាំងនោះ អ្នកមិនចាំបាច់ទិញអ្វីគ្រប់យ៉ាងសុទ្ធតែប្រេនទាំងអស់នោះទេ។ កំណត់អ្វីដែលពិតជាសំខាន់សម្រាប់អ្នកនិងអ្វីដែលអ្នកចាំបាច់ត្រូវលះបង់ប្រាក់ដើម្បីវា៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia