១ឆ្នាំមានតែម្តងទេ! ផ្សារទំនើបអ៊ីអន ប្រកាសលក់បញ្ចុះតម្លៃចាប់ពី១$ និងបញ្ចុះតម្លៃរហូតដល់៧០%លើមុខទំនិញជាច្រើន

សម្រាប់អ្នកដែលចូលចិត្តដើរផ្សារទិញអីវ៉ាន់បានឮហើយដឹងតែសប្បាយចិត្តហើយ ជាពិសេសនោះអ្នកដែលមានគោលបំណងចង់ទិញនូវសម្លៀកបំពាក់បុរស នារី កុមារ ដែលមានគុណភាពល្អជាមួយនឹងតម្លៃធូរថ្លៃ ពេលនេះផ្សារទំនើបអ៊ីអនបានប្រកាសលក់បញ្ចុះមុខទំនិញខាងលើចាប់ពី ១ដុល្លារ និងបញ្ចុះតម្លៃរហូតដល់ទៅ ៧០% លើគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទ។

១៦១៧

ជាក់ស្តែង នៅថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ផ្សារទំនើបអ៊ីអននឹងរៀបចំព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Crazy Sale ខណៈកម្មវិធីនេះនឹងមានការលក់បញ្ចុះតម្លៃមិនធ្លាប់មានពីមុនដែលលក់សម្លៀកបំពាក់ បុរសនារី កុមារ តម្លៃចាប់ពី១ដុល្លារចំពោះប្រេនដែលលក់បញ្ចុះតម្លៃនោះមានដូចជា៖ iC, Chic Avenue, Scarlet, Guys Vision, JKids, JBaby អ្វីដែលកាន់តែពិសេសថែមទៀតនោះ សម្រាប់គ្រឿងអេឡិចត្រូនិចវិញគឺមានប្រេនដែលមានបញ្ចុះតម្លៃដូចជា Home Coordy, Hatachi នឹងមុខទំនិញជាច្រើនទៀតមានបញ្ចុះរហូតដល់ទៅ ៧០% ឯណោះ។

១៨

គួរជម្រាបផងដែរថា កម្មវិធីដ៏ពិសេសនេះគឺមានការលក់បញ្ចុះតម្លៃគ្រប់សាខាទាំង៣ របស់អ៊ីអនគឺ AEON Phnom Penh Store, AEON Sen Sok Store , AEON Mean Chey Store។ ដូច្នេះហើយសម្រាប់បងប្អូនដែលនិយមទិញអីវ៉ាន់បញ្ចុះតម្លៃសូមរួសរាន់ឡើងកុំឱ្យឱកាសដ៏ល្អមួយនេះកន្លងហួសទៅឱ្យសោះ៕

១៩២០

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia