ដំណឹងល្អ! រដ្ឋបាលរាជធានីភ្នំពេញកំណត់ថ្ងៃបើកដំណើរការស្ពានអាកាសភ្លោះថ្មី
Bunthoeun KoemJULY 11 202552 views

បច្ចុប្បន្ន ការសាងសង់ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាស្ពានអាកាសភ្លោះស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញសម្រេចបានលទ្ធផលស្ទើរទាំងស្រុងហើយ។ ដោយក្នុងនោះស្ពានអាកាសទី១ សម្រេចបានការសាងសង់ ១០០% ហើយស្ពានអាកាសទី២ គ្រោងនឹងបញ្ចប់ការសាងសង់នាដើមខែសីហា ឆ្នាំ ២០២៥។

518291409 718233067518672 8605405048369095972 N

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអភិបរមានោះ សម្តេចមធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍សម្រេច ឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជា បណ្តោះអាសន្ននូវស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ដូចខាងក្រោម៖

ស្ពានអាកាសទី១៖ មានទិសដៅចរាចរតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់បើកដំណើរការពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ តទៅ។

ស្ពានអាកាសទី២៖ មានទិសដៅចរាចរពីអាកាសយានដ្ឋានអន្តរជាតិតេរជា ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះមកមហាវិថី សម្តេចតេជោ ហ៊ុន សែន ចូលមករាជធានីភ្នំពេញ ចាប់បើកដំណើរការពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ តទៅ។

518343516 718233120852000 8617532282494692608 N

សូមជម្រាបថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត មានទីតាំងត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានស្ថាបនាជាស្ពានភ្លោះទេទិស និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានក្រុមហ៊ុន OCIC ជាអ្នកទទួលការសាងសង់៕

518301677 718233077518671 8620154708552702934 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia