កម្មវិធីសិក្ខាសាលាស្តីពី “ MASTERING PEST INTELLIGENCE “ ធ្វើឡើងដោយក្រុមហ៊ុនអ័រគីន កម្ពុជា (ORKIN CAMBODIA) ជាមួយអ្នកជំនាញផ្នែកសត្វល្អិតចង្រៃមកពីសហរដ្ធអាមេរិក
Sreymom ChaJULY 11 2025

នៅថ្ងៃទី១០ កក្កដា​ ឆ្នាំ២០២៥​ - ក្រុមហ៊ុនអ័រគីន កម្ពុជា (ORKIN CAMBODIA) ដែលជាក្រុមហ៊ុនគ្រប់គ្រងសត្វល្អិតចង្រៃឈានមុខគេ និងមានស្តង់ដាខ្ពស់បំផុតមកពីសហរដ្ឋអាមេរិក បានបង្កើតកម្មវិធីសិក្ខាសាលាមួយក្រោមប្រធានបទ “ MASTERING PEST INTELLIGENCE ”​ នៅសណ្ធាគារ Oakwood Premier Phnom Penh៕

Photo 2025 07 11 19 54 36

នេះជាការត្រឡប់មកសារជាថ្មីរបស់លោក Dr. Ron Harrison​ ដើម្បីបណ្តុះបណ្តាលដល់បុគ្គលិក និង អតិថិជនរបស់អ័រគីនជាពិសេស។ លោក Dr. Harrison គឺជាបណ្ឌិតផ្នែកសត្វល្អិតចង្រៃ និងជានាយកគ្រប់គ្រងបច្ចេកទេសនៅអ័រគីន ហើយលោកក៏ជាសាស្ត្រាចារមួយរូបនៅសាកលវិទ្យាល័យម៉ែកសឺ (Mercer) ព្រមទាំងជាគណៈកម្មាធិកាសម្រាប់សមាគមផ្នែកសត្វល្អិតនៃសហរដ្ធអាមេរិក និងរដ្ធ Georgia ក៏ដូចជាសមាគមគ្រប់គ្រងសត្វល្អិតថ្នាក់់ជាតិផងដែរ។

Photo 2025 07 11 19 54 29

នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោក យៀប សុគន្ធថៃ អគ្គនាយកក្រុមហ៊ុន អ័រគីនកម្ពុជា ក៏បានថ្លែងអំពីវឌ្ឃនភាពរបស់ក្រុមហ៊ុនអ័រគីន និងប្តេជ្ញាផ្តល់សេវាកម្មដែលមានគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ក្នុងការការពារ និងគ្រប់គ្រងបញ្ហាសត្វល្អិតចង្រៃជូនអតិថិជនគ្រប់រូប ក៏ដូចជាអតិថិជនដែលចូលរួមក្នុងកម្មវិធីសិក្ខាសាលាគ្រប់វិស័យ។

Photo 2025 07 11 19 54 18

គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹងអំពីការប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការស្វែងយល់ពីប្រភេទនៃសត្វល្អិតចង្រៃ ដើម្បីធ្វើការតាមដាន និងគ្រប់គ្រងបញ្ហាអាចនឹងកើតមាន។ លើសពីនេះទៅទៀត លោក Dr. Ron Harrison បានលើកយកការសិក្សានានាមកពន្យល់ដែលត្រូវបានអនុវត្តយ៉ាងជោគជ័យ និងបញ្ជាក់ពីប្រសិទ្ធភាពចំពោះការគ្រប់គ្រងសត្វល្អិតតាមបែបវិទ្យាសាស្ត្រដោយផ្អែកលើទិន្នន័យមានប្រភពត្រឹមត្រូវ។

Photo 2025 07 11 19 54 09

អំពី អ័រគីនកម្ពុជា

ក្រុមហ៊ុន អ័រគីនកម្ពុជា (Orkin Cambodia) គឺជាក្រុមហ៊ុនដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានីភ្នំពេញ ដែលផ្ដោតទៅលើការផ្តល់សេវាកម្មគ្រប់គ្រងសត្វល្អិតចង្រៃតាមលំនៅដ្ឋាន ភោជនីយដ្ឋាន និងទីតាំងពាណិជ្ជកម្មទូទាំងខេត្តក្រុង។ ក្រុមហ៊ុនចាប់ផ្ដើមបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ ២០១៦ និងជាក្រុមហ៊ុនដែលបានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនគ្រប់គ្រងសត្វល្អិតចង្រៃធំបំផុតនៅលើពិភពលោកជាមួយនឹងបទពិសោធន៍ ១២៤ឆ្នាំ មកពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា ORKIN ។

ទំនាក់ទំនង៖ 099 588 788 សម្រាប់ព័ត៌មានលម្អិត និងការត្រួតពិនិត្យបញ្ហាសត្វល្អិតចង្រៃដោយឥតគិតថ្លៃ។

Photo 2025 07 11 19 54 02

Photo 2025 07 11 19 53 56

Photo 2025 07 11 19 53 49

Photo 2025 07 11 19 53 43

Photo 2025 07 11 19 53 32

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia