អ្នកត្រូវការលុយបន្ទាន់ខ្លាំង អាចប្រើប្រាស់សេវាកម្មផ្ដល់កម្ចីតាមឌីជីថល ដែលមានភាពងាយស្រួល ចំណេញពេលវេលា និងអាចដោះស្រាយបញ្ហាបានរហ័សជាងមុន។ ខាងក្រោមនេះជា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ៣ ដែលមានផ្ដល់សេវាកម្មកម្ចីតាមទូរស័ព្ទដៃ ស្នើភ្លាមបានភ្លាម៖
១/. ធនាគារ Wing៖ អាចស្នើសុំកម្ចីបានពី ៥០ ដុល្លារដល់ ១០០០ ដុល្លារ ខណៈអនុម័តបែបស្វ័យប្រវត្តិក្នុងរយៈពេលតិចជាង ១៥នាទី។ ចំណែកឯអត្រាការប្រាក់ ប្រមាណ ០% ដល់ ១.៥% ក្នុងមួយខែ (អាស្រ័យលើប្រវត្តិឥណទាន) និងរយៈពេលបង់ប្រាក់ចន្លោះពី ១-១២ ខែ។
របៀបស្នើសុំ៖
លក្ខខណ្ឌ៖
- មានគណនី Wing
- លេខទូរស័ព្ទត្រឹមត្រូវ និងមានប្រវត្តិប្រើប្រាស់ល្អ
- អាចប្រើអត្តសញ្ញាណប័ណ្ណ និងធ្វើ Face Verification។
ប្រភេទឥណទាន WingLoan នេះសមស្របបំផុតសម្រាប់អ្នកត្រូវការប្រាក់បន្ទាន់ក្នុងរយៈពេលខ្លី។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩។
២/ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ AMK៖ ផ្តល់សេវា Quick Loan តាមទូរស័ព្ទសម្រាប់អតិថិជនទាំងចាស់ទាំងថ្មី អាចស្នើសុំកម្ចីរហូតដល់ ១០០ ដុល្លារឬ ៤០០,០០០ រៀល ខណៈអនុម័តបែបស្វ័យប្រវត្តិក្នុងរយៈពេលមិនលើស ៤ ម៉ោង។ ចំណែកឯអត្រាការប្រាក់ ប្រមាណ ១.២% ក្នុងមួយខែ និងរយៈពេលបង់ប្រាក់ចន្លោះពី ៦ខែ។
របៀបស្នើសុំ៖
- បើកកម្មវិធី AMK Mobile ឬទំនាក់ទំនង Call Center
- ចូលទៅ Quick Personal Loan បញ្ចូលព័ត៌មាន និងបញ្ជាក់អត្តសញ្ញាណ
លក្ខខណ្ឌ៖
- អត្តសញ្ញាណប័ណ្ណ
- មានចំណូលជាប្រចាំ
- មានការត្រួតពិនិត្យរបាយការណ៍ CBC។
ប្រភេទឥណទាន Quick Personal Loan ស័ក្តិសមបំផុតសម្រាប់អ្នកការចំណាយលើការប្រើប្រាស់ទូទៅបន្ទាន់។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០២៣ ២២ ០២ ០២។
៣/. Boost Credit៖ ជា App កម្ចីឌីជីថលដែលបងអាចស្នើប្រាក់ខ្ចីតាមទូរស័ព្ទ និងអាចទទួលលុយក្នុងរយៈពេលតិចជាង ១០ នាទីតាម AI KYC។ វាក៏អាចដំណើរការតាម Facebook Messenger ឬ Website ផងដែរ។ ទំហំកម្ចីចាប់ពី ១០០ ដុល្លារដល់ ១,០០០ ដុល្លារ សម្រាប់បុគ្គល ដោយមិនចាំបាច់មានទ្រព្យធានា។ ចំណែកឯអត្រាការប្រាក់ ១.៥% ក្នុងមួយខែ និងរយៈពេលបង់ប្រាក់ចន្លោះពី ៣-១២ ខែ (អាចបន្ថែម)។
របៀបស្នើសុំ៖
- ទាញយក App Boost Credit លើ Play Store ឬ App Store
- បញ្ចូលព័ត៌មានផ្ទាល់ខ្លួន (ឈ្មោះ, អាសយដ្ឋាន, អត្តសញ្ញាណប័ណ្ណ, បញ្ចូលលេខទូរស័ព្ទ និងថតរូប selfie ជាមួយ ID)
- អនុញ្ញាតប្រព័ន្ធធ្វើការត្រួតពិនិត្យ (AI-KYC)
- បញ្ចាក់គណនីទទួលប្រាក់ Wing, ABA, ACLEDA…
ប្រភេទឥណទាននេះ សមស្របបំផុតសម្រាប់អ្នកត្រូវការប្រាក់បន្ទាន់ និងមានប្រវត្តិប្រើប្រាស់ល្អ។
សូមជម្រាបផងដែរថា បំណុលប្រៀបដូចជាអាវុធមុខ២ វាអាចផ្ដល់ទាំងផលល្អ និងផលអវិជ្ជមាន ដោយអាស្រ័យលើរបៀបដែលអ្នកប្រើប្រាស់និងគ្រប់គ្រងវា។ ហេតុនេះហើយមុនបង្កើតបំណុល សូមរៀបផែនការឱ្យបានច្បាស់លាស់ និងសូមប្រាកដជាមុនសិនថា អ្នកមិនបានបង្កើនបំណុលអាក្រក់ និងមិនបង្កើតបន្ទុកឱ្យខ្លួនឯង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook