ចង់យកលុយទៅដាក់នៅកន្លែងសុវត្ថិភាព និងអាចបង្កើតចំណូលអកម្មបានបន្ថែម។ ខាងក្រោមនេះ គឺជាធនាគារ និងមីក្រូហិរញ្ញវត្ថុធំៗ ៥ ហ៊ានឲ្យការប្រាក់បញ្ញី ឬសន្សំ (Deposit) ខ្ពស់ជាងគេបំផុតនៅកម្ពុជា ក្នុងឆ្នាំ ២០២៥៖
១/. Woori Bank៖ គណនីចម្រើនទ្រព្យ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦.១៥% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.៣៥% ប្រចាំឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៦៣ ៣៣៣។
២/. PPCBank៖ គណនីសន្សំមានកាលកំណត់ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៥.២០% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.២៥% ប្រចាំឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៣ ៩០៩ ៩០៩។
៣/. Shinhan Bank៖ គណនីសន្សំពិសេសមានរយៈពេលកំណត់ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦.៦០% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.៦០% ប្រចាំឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៥៥ ០០១។
៤/. ធនាគារប្រៃសណីយ៍ (CP Bank)៖ គណនីសន្សំមានកាលកំណត់ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦.៧៥% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៦.២៥% ប្រចាំឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ១៨០០ ២០០ ៨៨៨។
៥/. KB Prasac Bank៖ គណនីសន្សំមានកាលកំណត់ ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.៥០% ប្រចាំឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៩៩៩ ៩១១។
គួរជម្រាបផងដែរថា ការដាក់លុយសន្សំនៅធនាគារគឺជាការបង្កើតចំណូលអកម្មមួយបើទោះតិចតួចក្តី ប្រសើរជាងទុកលុយចោល ឬវិនិយោគលើអ្វីដែលអ្នកគ្មានជំនាញនាំឲ្យមានការខាតបង់ ឬចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook