បន្ទាប់ពីលោក Donald Trump ប្រធានាធិបតិរបស់សហរដ្ឋអាមេរិកប្រកាសupdate ពន្ធនាំចូលថ្មីលើប្រទេសចំនួន១៤ដែលនឹងចាប់ផ្ដើមអនុវត្តនៅខែសីហាខាងមុខនេះ នៅពេលនេះហាងឆេងមាសនៅចាប់ផ្ដើមប្រែប្រួលបន្តិច។
ជាក់ស្ដែងគិតត្រឹមពេលនេះហាងឆេងមាសនៅទីផ្សារអន្តរជាតិបានធ្លាក់ចុះចំនួន៤២ដុល្លារមកត្រឹម៣២៩១ដុល្លារក្នុងមួយអោន(ស្មើនឹង៣៩៦៥ដុល្លារក្នុងមួយតម្លឹង)។ ចំណែកហាងឆេងមាសក្នុងស្រុកយើងចុះមកត្រឹម៣៩៦ដុល្លារក្នុងមួយជី។
ការដាក់ពន្ធនាំចូលទៅលើប្រទេសមួយចំនួនបានធ្វើឲ្យក្រុមអ្នកវិនិយោគមានការព្រួយបារម្ភដែលធ្វើឲ្យពួកគាត់មួយចំនួនសម្រេចចិត្តលក់មាសចេញ។
គួរបញ្ជាក់ផងដែរថាអំឡុងពាក់កណ្ដាលឆ្នាំ២០២៥នេះ តម្រូវការមាសជាសកលមានការធ្លាក់ចុះក៏ជាមូលហេតុដែលធ្វើឲ្យតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃបើទោះបីជាពេលនេះមានបញ្ហាភូមិសាស្រ្តនយោបាយហាក់មិនទាន់រសាត់បាត់ក៏ដោយ។ មិនតែប៉ុណ្ណោះអ្នកជំនាញក៏បានព្យាករថាមាសអាចនឹងចុះមកដល់២៥០០ដុល្លារក្នុងមួយអោននៅឆ្នាំក្រោយ៕