ទំនេរចុងសប្តាហ៍ ចង់ចេះរកលុ.យតាមហ្វេសប៊ុកនិងយូធូប អាចរៀនកន្លែង២នេះបានរៀនគ្មានគិតលុ.យ ១រៀល
ធី ស្រីល័ក្ខJULY 12 2025236 views

សម្រាប់បងប្អូនដែលទំនេរ ថ្ងៃចុងសប្តាហ៍ហើយចង់ចេះរៀនលុយតាមហ្វេសប៊ុកនិងយូធូប តែមិនដឹងរៀននៅទីណា បងប្អូនអាចរៀនតាមឆានែលនឹងវេបសាយខាងក្រោមនេះបាន មានបង្រៀនដោយឥតគិតថ្លៃ៖

ប្រសិនជាបងប្អូន ចង់រកលុយពី Facebook វិញ អាចទៅរៀននៅក្នុងវេបសាយ Facebook BluePrint បានខណៈផ្លេតហ្វមមួយនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ្វេសប៊ុកផ្ទាល់តែម្តង ដើម្បីបង្រៀនដល់អ្នកចង់ចេះពីការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងហ្វេសប៊ុក។ ពិសេសជាងនេះទៅទៀត អ្នកអាចរៀនវគ្គសិក្សាជាច្រើន ដោយមិនចាំបាច់បង់ថ្លៃនោះឡើយ។

ជាមួយគ្នានោះដែរ សម្រាប់អ្នកដែលចង់រៀនរកលុយពី Youtube អ្នកអាចទៅរៀននៅក្នុងវេបសាយ Creator Academy បាន។ ដោយនៅក្នុង Creator Academy មានមេរៀនគ្រប់បែបយ៉ាងទាក់ទងនឹង YouTube ចាប់ផ្ដើមពី មូលដ្ឋានគ្រឹះ ចូលទៅកាន់យុទ្ធសាស្ត្រធ្វើវីឌីអូ រហូតបំលែងទៅជាចំណូលបាន។

ដោយឡែក ប្រសិនជាបងប្អូនគិតថារៀនពីឆានែលបរទេសពិបាកស្តាប់ បងប្អូនអាចរៀនពីឆានែលរបស់កូនខ្មែរយើងក៏បានដែរ ដោយឆានែលកូនខ្មែរនោះមានឈ្មោះថា Chanel CHHON Veasna

ខណៈឆានែលមួយនេះដែរ គឺរបស់កូនខ្មែរដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០១១ មកម្លេះ ហើយចំពោះគោលបំណងគឺដើម្បីបង្រៀនបងប្អូននូវគន្លឹះឱ្យចេះរកលុយតាមយូធូប សម្រាប់អ្នកដែលចេះតិចៗហើយនឹងអ្នកដែលទើបតែចង់រៀនរកលុយតាមយូធូប។

លើសពីនេះទៅទៀត ក្រៅពីមានបង្រៀនពីវីដេអូរកលុយតាមយូធូប ឆានែលមួយនេះក៏មានបង្រៀនពីរបៀបរកលុយតាមហ្វេសប៊ុកដែរ ដោយមានការបង្រៀនហ្រ្វីៗមិនយកលុយសូម្បីតែ១រយ។

គួរជម្រាបថា ចំពោះបងប្អូនដែលចង់ចេញពីរបៀបរកលុយពីយូធូប និង Facebook បងប្អូនអាចរៀនបាន ដោយមិនគិតលុយឡើយ ហើយឆានែលនីមួយៗមានមេរៀនផ្សេងៗគ្នា ប្រសិនជាបងប្អូនចង់រៀនមេរៀនអ្វីអាចចុចទៅលើវីដេអូនោះបាន ព្រោះគេមានប្រាប់ពីវីធីសាស្រ្តបង្កើតយូធូបនឹងហ្វេសប៊ុកដើម្បីរកលុយបានផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia