សម្រាប់បងប្អូនដែលចូលចិត្តបង្ហោះវីដេអូក្នុងយូធូបនិងហ្វេសប៊ុក ប្រសិនជាពេលណាមួយសុខៗបាត់វីដេអូរបស់បងប្អូនសូមកុំឆ្ងល់ទៀត ខណៈថ្មីៗនេះ Facebook និង Youtube ទើបតែចេញគោលការណ៍ថ្មីដែលបងប្អូនគួរតែដឹង។
បើយោងតាមវេបសាយTechCrunch បានឲ្យដឹងថាការផ្លាស់ប្ដូរថ្មីរបស់ហ្វេសប៊ុកគឺកំណត់ថាគ្រប់វីដេអូឡាយទាំងអស់ដែលចេញផ្សាយលើសពី៣០ថ្ងៃនឹងត្រូវលុបចេញពីplatform របស់ខ្លួនហើយការលុបវីដេអូឡាយនេះនឹងចាប់ផ្ដើមពីថ្ងៃនេះតទៅ។
មុននឹងវីដេអូឡាយរបស់អ្នកត្រូវបានលុបចេញ Facebook នឹងផ្ញើសាររំលឹកហើយទុកពេល៩០ថ្ងៃដើម្បីឲ្យអ្នកសម្រេចចិត្តតើថាអ្នកចង់អ្វីជាមួយនឹងវីដេអូរបស់អ្នក ដូចជា ចង់download វាទុក ផ្ទេរទៅកាន់Cloud ឬបំលែងទៅជាវីដេអូReel ថ្មីជាដើម។
ក្រុមហ៊ុនហ្វេសប៊ុកមិនបានពន្យល់ អ្វីច្រើនទាក់ទងនឹងការលុបវីដេអូឡាយចាស់ៗនោះទេ ប៉ុន្ដែក្រុមហ៊ុនបានឲ្យដឹងថាការផ្លាស់ប្ដូរនេះគឺស្របនឹងគោលការណ៍ផ្ទុក( Storage Policy) របស់ខ្លួនជាពិសេសគឺដើម្បីប្រាកដថាអ្នកប្រើប្រាស់របស់ខ្លួនទទួលបទពិសោធន៍នៃវីដេអូឡាយថ្មីៗនៅលើហ្វេសប៊ុក។
- គោលការណ៍របស់ Youtube
យូធូប បានប្រកាសថាចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ តទៅសម្រាប់អ្នកផលិតមាតិកាទាំងអស់ដែលបានធ្វើវីដេអូ AI ទៀត យូធូបនឹងដកសិទ្ធចេញ ឬលុបចោលតែម្តង។ ចំពោះហេតុផលដែលយូធូបសម្រេចធ្វើបែបនេះដោយសារតែចង់លើកស្ទួយ Original Content តែប៉ុណ្ណោះ។
ជាក់ស្តែង បើតាមការដកស្រង់ចេញពី techcrunch បានឱ្យដឹងថា កាលពីមុនគោលការណ៍ណែនាំនេះត្រូវបានអនុវត្តជាចម្បងចំពោះវីដេអូណាដែលបានលួចចេញពីម្ចាស់ដើមតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ YouTube កំពុងតែពង្រឹងទៅលើវីដេអូ AI ម្តងព្រោះរហូតដល់ ៤២% នៃ Shorts ទាំងអស់ត្រូវបានបង្កើតឡើងដោយមានជំនួយយ៉ាងហោចណាស់ពី AI។
គួរជម្រាបថា ចាប់ពីថ្ងៃទី១៥ កក្កដា នឹងតទៅច្បាប់នេះនឹងត្រូវអនុវត្តន៍ជាផ្លូវការហើយដូច្នេះសម្រាប់អ្នកដែលបន្តធ្វើវីដេអូ AI ទៀត ប្រសិនជានៅសុខៗបាត់វីដេអូកុំឆ្ងល់ព្រោះយូធូបនឹងលុបចោលហើយ ដូច្នេះបងប្អូនគួរតែនាំគ្នាងាកមកធ្វើ Original Content វិញ ព្រោះយូធូបនឹងផ្តល់ប្រាក់សម្រាប់អ្នកដែលផលិតមាតិកាដែលមានគុណភាពតែប៉ុណ្ណោះ៕