ធ្លាក់ថ្លៃវិញខ្លាំង! ហាងឆេងមាសចាប់ផ្ដើមធ្លាក់ថ្លៃយ៉ាងគំហុកដោយសារតែមូលហេតុទាំងនេះ
Toeuy HongMAY 8 202515.2 K views

នៅព្រឹកថ្ងៃទី៩ខែឧសភានេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានកំពុងតែធ្លាក់ថ្លៃវិញយ៉ាងគំហុក។ ជាក់ស្ដែងគិតត្រឹមព្រឹកនេះហាងឆេងមាសធ្លាក់ថ្លៃចំនួន៦៩ដុល្លារដោយធ្លាក់មកត្រឹម៣៣១៦ដុល្លារក្នុងមួយអោនដែលស្មើនឹង៣៩៩៥ដុល្លារក្នុងមួយតម្លឹង។

ចំពោះហេតុផលដែលទាញឲ្យតម្លៃមាសឲ្យចាប់ផ្ដើមធ្លាក់ថ្លៃវិញខ្លាំងបែបនេះគឺដោយសារតែក្រុមអ្នកវិនិយោគ។ ជាក់ស្ដែងបើយើងមើលពីតម្លៃមាសបច្ចុប្បន្នគឺវាស្ថិតនៅតម្លៃមួយដ៏ខ្ពស់ទៅហើយដូច្នេះក្រុមអ្នកវិនិយោគមួយចំនួនធំបានចាប់ផ្ដើមលក់មាសចេញដើម្បីរកប្រាក់ចំណេញដែលជាហេតុធ្វើឲ្យមាសធ្លាក់ចុះខ្លាំង។

ក្រៅពីនេះ ក៏មានកត្តាផ្សេងទៀតដែលបានដាក់សម្ពាធលើហាងឆេងមាសឲ្យដាំក្បាលចុះផងដែរ។ នៅក្នុងនោះដែរ ការកាត់បន្ថយភាពតានតឹងនៃការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសផ្សេងៗក៏ជាកត្តាមួយកំពុងដាក់សម្ពាធលើមាស។ លោកត្រាំទើបតែប្រកាសពីការចរចាពាណិជ្ជកម្មជាមួយប្រទេសអង់គ្លេសហើយគាត់បង្ហើបថានឹងមានការចរចាជាមួយចិនក្នុងពេលឆាប់ៗនេះ។

លើសពីនេះទៀត ប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកចាប់ផ្ដើមងើបឡើងវិញក៏ជាកត្តារួមផ្សំដែលដាក់សម្ពាធលើតម្លៃហាងឆេងមាសផងដែរ។  

សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញ គិតត្រឹមព្រឹកថ្ងៃស្រុកនេះ ហាងឆេងមាសក្នុងស្រុកបានធ្លាក់ថ្លៃមកត្រឹម៣៩៩ដុល្លារក្នុងមួយជី។ 

 សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីការវិនិយោគលើហាងឆេសមាសដើម្បីរកចំណូលបន្ថែមអាចតាមដានផេក Gold Financial Global Investment ឬ ទាក់ទងទៅលេខទូរស័ព្ទ 023 999 899 / 023 999 188៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia