ខេត្ដសក្ដានុពល! ក្រុមហ៊ុនចំនួន ២ ស្នើសុំវិនិយោគបង្កើតរោងចក្រថ្មីនៅក្នុងទឹកដីខេត្ដកណ្ដាល
Bunthoeun KoemMAY 9 2025215 views

ក្រុមហ៊ុនចំនួន ២ រួមមាន៖ ក្រុមហ៊ុន AOXIANG GEORGE (CAMBODIA) INDUSTRIAL CO., LTD និងក្រុមហ៊ុន TRI UNIION APPAREL CO., LTD បានធ្វើការស្នើសុំវិនិយោគបង្កើតរោងចក្រនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល។ បើយោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្ដកណ្ដាលនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា ទីតាំងដែលក្រុមហ៊ុនខាងលើស្នើសុំវិនិយោគនោះរួមមាន៖

១.ទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន AOXIANG GEORGE (CAMBODIA) INDUSTRIAL CO., LTD ស្ថិតនៅ ផ្លូវលំ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

២.ទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន TRI UNIION APPAREL CO., LTD ស្ថិតនៅ ផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

495571518 1004779845163691 8349433674760542183 N

ជាមួយគ្នានេះដែរនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំ ក្រុមការងារចម្រុះ មន្ទីរ អង្គភាព ចុះពិនិត្យទីតាំងស្នើសុំគម្រោងវិនិយោគបង្កើតរោងចក្រ របស់ក្រុមហ៊ុនចំនួន២ទីតាំងនេះផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលរងខេត្ត បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងគោរពច្បាប់ គត្តិយុត្តនានា ដើម្បីបំពេញលក្ខខណ្ឌដែលច្បាប់បានកំណត់ និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ 

495540616 1004779711830371 9034679756962584277 N

495570701 1004779775163698 7846593053083683171 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia