ដីទំហំជាង ២០០ ហិកតានៅរាជធានីភ្នំពេញ ត្រូវបានកាត់ចូលទៅកាន់ខេត្ដកណ្ដាល
Bunthoeun KoemMAY 7 20255.3 K views

ផ្ទៃដីទំហំជាង ២០០ ហិកតាដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ  ត្រូវបានកាត់ឲ្យស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋបាលខេត្ដកណ្ដាលវិញ។ នេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។

យោងតាមខ្លឹមសារនៅក្នុងព្រះរាជក្រឹត្យនោះសរសេរថា «ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១ ៩៤០ម៉ែត្រការ៉េ (ដីគោកទំហំ ១៨១ហិកតា ៥ ០១៤ម៉ែត្រការ៉េ និងថ្ងៃទឹកទំហំ ៤៨ហិកតា ៦ ៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោម ការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល»។

ផ្អែកតាមការកែសម្រួននេះ ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានកំណត់ ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃព្រះរាជក្រឹត្យនេះ។ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

495388712 1110684141083246 5127165795701883119 N

495358745 1110684137749913 7085062700558203388 N

495255591 1110684144416579 7074627388181284954 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia