សល់លុយ ១០០ដុ.ល្លារមិនដឹងធ្វើអ្វី? ចាយលើរបស់ ៣នេះ  អាចឱ្យអ្នករកចំណូ.លខ្ទង់ពាន់ ខ្ទង់ម៉ឺនដុ.ល្លារមកវិញ
Kan DaraMAY 2 20253.9 K views

មនុស្សភាគច្រើនមានលុយ ១០០ដុល្លារ ក្នុងដៃ ប៉ុន្តែរបៀបច្នៃឲ្យចេញជាច្រកបង្កើតចំណូលបន្ថែម ឬគ្រាន់តែសម្រាប់ចំណាយមួយគ្រា វាអាស្រ័យលើការចាត់ចែងរបស់បុគ្គលម្នាក់ៗ។ ខាងក្រោមនេះ Business Cambodia សូមណែនាំ របៀបចាយលុយ ១០០ដុល្លារ លើរបស់ ៣យ៉ាង ដែលអាចជួយឲ្យអ្នករកចំណូលត្រឡប់មកវិញ រាប់ពាន់ រាប់ម៉ឺនដុល្លារ៖

 

១/. រៀនជំនាញចំណូលខ្ពស់

 

ជំនាញចំណូលខ្ពស់​ គឺជាជំនាញដែលអាចជួយឱ្យអ្នកអាចរកចំណូលបានច្រើនត្រឡប់មកវិញ បើទោះបីជាជំនាញខ្លះអាចរៀនដោយឥតគិតថ្លៃនៅលើអ៊ីនធឺណែត ខ្លះចំណាយលុយតិចតួច និងខ្លះត្រូវចំណាយដល់រាប់ពាន់រាប់ម៉ឺនដុល្លារដើម្បីសិក្សា។

 

អាស្រ័យហេតុនេះ អ្នកក៏អាចប្រើលុយ១០០ដុល្លារនេះ វិនិយោគលើការអភិវឌ្ឍន៍សមត្ថភាព ជំនាញ ដែលជួយឱ្យអ្នករកចំណូលច្រើនត្រឡប់មកវិញផងដែរ។ ជំនាញចំណូលខ្ពស់មានច្រើនដូចជា៖ ជំនាញលក់ ជំនាញនិពន្ធសៀវភៅ ជំនាញឌីជីថលម៉ាឃីតធីង ជំនាញអចលនទ្រព្យ ជំនាញផលិតវីដេអូ ជំនាញបង្កើតវគ្គសិក្សាអនឡាញជាដើម។

 

២/. ពិសារអាហារ ឬញ៉ាំកាហ្វេផ្ទេរចំណេះផ្ទេរឱកាស

 

ប្រសិនបើអ្នកចេះចំណាយលុយ១០០ដុល្លារ ដើម្បីប៉ាវនរណាម្នាក់ដែលអាចផ្ដល់ចំណេះ ជំនាញ ព័ត៌មានល្អៗ ឱកាសល្អៗមកឱ្យអ្នក វាអាចជួយឱ្យអ្នកទទួលផលចំណេញទ្វេរដងមកវិញ ជាពិសេសអាចជួយឱ្យអ្នកអាចរកចំណូលត្រឡប់មកវិញគុណនឹង១០ គុណនឹង១០០ ឬលើសនេះថែមទៀតផង។

 

ជាក់ស្ដែងសូម្បីតែមហាសេដ្ឋីហុងកុងលោក លី កាស៊ីង ក៏បានលើកទឹកចិត្តឱ្យយុវជនវ័យក្មេងហ៊ានចំណាយប្រាក់ និងពេលវេលាមួយចំនួនហ៊ានប៉ាវមនុស្ស ៣ប្រភេទផឹកកាហ្វេ ឬញ៉ាំអាហារពេលល្ងាចជាមួយគ្នាផងដែរ ព្រោះពួកគាត់អាចជួយឱ្យគាត់រីកចម្រើនបាន។ មនុស្សទាំង ៣ប្រភេទនោះរួមមាន៖ អ្នកដែលមានទ្រព្យសម្បត្តិ, អ្នកដឹកនាំជំនួញ ឬប្រភេទមនុស្សដែលមមាញឹកជាមួយការងារដែលគាត់មានសមត្ថភាពពូកែជាងយើងជាដើម។

 

៣/. ចាប់ផ្ដើមជំនួញដើមទុនតិចត្រឹម១០០ដុល្លារ តែអាចទាញចំណូលបានច្រើន

 

ដើមទុន១០០ដុល្លារ អ្នកអាចចាប់ផ្ដើមដូចជា ការលក់ផលិតផលអនឡាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ចាប់ផ្ដើមផលិតវីដេអូក្លាយជា Content Creator ធ្វើជាវគ្គសិក្សាអនឡាញ សេវាប្រឹក្សាយោបល់ ឬចាយវាសម្រាប់ប៊ូសលក់អចលនទ្រព្យជាដើម ដែលជំនួញទាំងអស់នេះ អាចឱ្យអ្នកចំណាយលុយតិច តែមានឱកាសរកចំណូលដល់រាប់ពាន់ រាប់ម៉ឺនដុល្លារត្រឡប់មកវិញផងដែរ។

 

ចុះសម្រាប់មិត្តអ្នកអានវិញ តើអ្នកគិតថាគួរចាយលុយ១០០ដុល្លារបែបណា ដើម្បីអាចរកចំណូលខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារមកវិញ?

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia