មហាសេដ្ឋី Bill Gates នឹងបរិច្ចាគទ្រព្យស្ទើរតែទាំងអស់ សម្រាប់មូលនិធិសកល និងបានចោទ Elon Musk ធ្ងន់ៗបែបនេះ
Ping Chou EngMAY 9 2025515 views

មហាសេដ្ឋី Bill Gates បានប្រកាសថាលោកនឹងបរិច្ចាគទ្រព្យសម្បត្តិចំនួន២០០ពាន់លាន ដល់មូលនិធិ Gates  សម្រាប់រយៈពេល២០ឆ្នាំ ដើម្បីជួយសុខភាពមនុស្សនៅជុំវិញពិភពលោក ព្រមទាំងបម្រែបម្រួលអាកាសធាតុ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិសុទ្ធរបស់លោកមានត្រឹមជាង១០០ពាន់លានប៉ុណ្ណោះ។

បន្ទាប់ពីការប្រកាសបរិច្ចាគនេះសហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏បានរិះគន់ខ្លាំងៗ ទៅមហាសេដ្ឋីមានជាងគេលើពិភពលោក Elon Musk។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Financial Time មហាសេដ្ឋីវ័យ៧០ឆ្នាំរូបនេះ បានបញ្ជាក់ថាចំពោះការកាត់បន្ថយការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) គឺមានការពាក់ព័ន្ធនឹងនាយកប្រតិបត្តិក្រុមហ៊ុន Tesla ដែលបានសម្លាប់កុមារក្រីក្របំផុតរបស់ពិភពលោក។

យ៉ាងណាមិញទឹកប្រាក់ ២០០ ពាន់លានដុល្លារ ដែលលោករំពឹងថានឹងផ្តល់ឱ្យ គឺជាមូលនិធិសម្រាប់រយៈពេល២០ឆ្នាំខាងមុខ ដែលក្នុងនោះគឺទ្រព្យសម្បត្តិសុទ្ធផ្ទាល់ខ្លួនរបស់លោកមានស្រាប់គឺ ចំនួន៧៧ពាន់លាន ក្រៅពីនោះគឺប្រាក់ចំណូលពីការវិនិយោគអាជីវកម្មដែលកំពុងបន្តដូចជា TerraPower ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ។

សូមជម្រាបផងដែរថានាពេលបច្ចុប្បន្ននេះ ដោយយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg មហាសេដ្ឋី Bill Gates បានជាប់ចំណាត់ថ្នាក់លេខ៥ ជាមហាសេដ្ឋីពិភពលោក និងមានទ្រព្យ១០៨ពាន់លានដុល្លារអាមេរិក៕

អត្ថបទដោយ​៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia