ដំណឹង! នេះជាចំនួនអត្រាប្រាក់ដែលក្រសួងការងារកំណត់ ថៅកែត្រូវផ្តល់ឱ្យបុគ្គលិក ក្នុងករណីធ្វើការងារថែមម៉ោង
Ping Chou EngMAY 9 2025809 views

យោងតា​មសេចក្តីប្រកាស​របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាការធ្វើការបន្ថែមម៉ោងក្រៅពីថិរវេលាធ្វើការធម្មតា ម្ចាស់ឬនាយកសហគ្រាស ត្រូវចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់ក្រសួងការងារ។

ក្នុងនោះនៅជំពូកទី២ ក្រសួងបានបញ្ជាក់ថាគ្រឹះស្ថានអាចរៀបចំឱ្យកម្មករនិយោជិតធ្វើការបន្ថែមម៉ោងលើសពីថិរវេលាធ្វើការ ធម្មតារបស់សហគ្រាស គ្រឹះស្ថានរបស់ខ្លួន នៅក្នុងករណីដូចខាងក្រោម៖

១.​ ដើម្បីឱ្យការងារពិសេសប្រព្រឹត្តទៅបាន ដូចជា ការធ្វើបញ្ជីសារពើភណ្ឌ និងតុល្យការ ការដាក់កំណត់ ពេលវេលាការជម្រះបញ្ជី និងការបិទបញ្ជីគណនេយ្យ។

២. ដើម្បីឱ្យសហគ្រាស គ្រឹះស្ថានអាចទប់ទល់នឹងការងារ ដែលមានច្រើនខុសធម្មតាបណ្តាលមកពីកាលៈ ទេសៈប្លែកៗ ដោយមិនអាចរង់ចាំនិយោជករកវិធានការដទៃផ្សេងទៀត។

៣. ការរៀបចំធ្វើការបន្ថែមម៉ោងនេះ ត្រូវផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។

៤. ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន មិនត្រូវបង្ខិតបង្ខំ ឬដាក់វិន័យផ្សេងៗចំពោះកម្មករនិយោជិត ដែលមិនស្ម័គ្រចិត្តធ្វើការបន្ថែមម៉ោងឡើយ។

៥. ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវផ្តល់ប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងជូនកម្មករនិយោជិតតាមអត្រា ដូចខាងក្រោម៖

-ស្មើនឹង ១៥០ % (មួយរយហាសិបភាគរយ) ឬមួយដងកន្លះ នៃប្រាក់ឈ្នួលពេលធ្វើការធម្មតា ចំពោះ ការធ្វើការបន្ថែមម៉ោងនៅពេលថ្ងៃ នៃថ្ងៃធ្វើការធម្មតា

-ស្មើនឹង ២០០% (ពីររយភាគរយ) ឬពីរដង នៃប្រាក់ឈ្នួលពេលធ្វើការធម្មតា ចំពោះការធ្វើការបន្ថែម ម៉ោងនៅពេលយប់ ចាប់ពីម៉ោង ២២ ទៅម៉ោង ៥ ភ្លឺ៕

495289633 1125777342685845 5677090309923217756 N

495539960 1125777382685841 7949800672567493012 N

495570942 1125777416019171 1650863507076172370 N

495539910 1125777462685833 6088940401497328506 N

495571481 1125777499352496 5690896269921315173 N

495566722 1125777529352493 4757800384220278299 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia