អ្នកជំនាញ៖ លុយដុល្លារអាចនឹងធ្លាក់ថ្លៃខ្លាំង ខណៈអ្នកវិនិយោគនៅអាស៊ី អាចនឹងលក់លុយ$ចេញ២.៥ពាន់ពានលាន$ ព្រោះរឿង១នេះ
Toeuy HongMAY 9 2025575 views

 ចាប់តាំងពីលោក Donald Trump ប្រកាសពីការដាក់ពន្ធនាំចូលលើប្រទេសជាច្រើននៅលើពិភពលោករួចហើយយើងសង្កេតឃើញថាប្រាក់ដុល្លាររបស់ហរដ្ឋអាមេរិកបានចាប់ផ្ដើមចុះខ្សោយ ហើយទន្ទឹមគ្នានេះដែរក្រុមអ្នកវិភាគលើកឡើងថាប្រាក់ដុល្លារនឹងកាន់តែធ្លាក់ចុះ។

បើយោងតាមការចុះផ្សាយរបស់Bloomberg បានឲ្យដឹងថាប្រាក់ដុល្លារអាចនឹងទទួលរងផលប៉ះពាល់ខ្លាំងដោយសារតែក្រុមអ្នកវិនិយោគនិងអ្នកនាំចេញនៅអាស៊ីអាចនឹងធ្វើការលក់ចេញនូវប្រាក់ដុល្លារក្នុងទ្រង់ទ្រាយធំ។

លោក Stephen Jen និង លោក Joana Freireat ដែលជាអ្នកវិភាគនៅក្រុមហ៊ុនEurizon SLJ បានលើកឡើងថាក្រុមអ្នកវិនិយោគនៅអាស៊ីបានប្រមូលប្រាក់ដុល្លារឡើងគរដូចភ្នំប្រមាណ២.៥ពាន់លានដុល្លារ ហើយពួកគេអាចនឹងលក់ប្រាក់ដុល្លារនេះចេញប្រសិនបើសង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹងហើយប្រាក់ដុល្លារកាន់តែចុះខ្សោយ

បើយោងតាមBloomberg បានឲ្យដឹងថាប្រាក់ដុល្លាររបស់អាមេរិកបានធ្លាក់ចុះចំនួន៨%តាំងពីខែកុម្ភៈមកហើយរូបិយបណ្ណនៃប្រទេសជាច្រើននៅអាស៊ីបានចាប់ផ្ដើមខ្លាំងបើធៀបនឹងប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ ក្នុងនោះដែរគោលនយោបាយយកពន្ធនាំចូលរបស់លោកDonald Trump ក៏ធ្វើឲ្យឥទ្ធិពលប្រាក់ដុល្លារកាន់តែចុះខ្សោយផងដែរខណៈប្រទេសមួយចំនួនចាប់ផ្ដើមចង់ងាកចេញពីប្រាក់ដុល្លារក្នុងការទូទាត់ពេលធ្វើពាណិជ្ជកម្ម។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះប្រទេសចំនួន បានប្រកាសជាផ្លូវការថា ខ្លួននឹងបញ្ឈប់ការប្រើប្រាស់លុយដុល្លារ ក្នុងប្រតិបត្តិការហិរញ្ញវត្ថុចាប់ពីឆ្នាំ ២០២៥ តទៅ ខណៈសេដ្ឋកិច្ចអាម៉េរិកកំពុងជួបបញ្ហាផ្ទួនៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយក្នុងនោះមានប្រទេស អាមេនី, អាសែបៃហ្សង់, បេឡារុស, កាហ្សាក់ស្ថាន, គៀហ្ស៊ីស្ថាន, ម៉ុលដាវ, រុស្ស៊ី, តាហ្ស៊ីគីស្ថាន, ទួគមេនីស្ថាន, អ៊ុយហ្សបេគីស្ថាន និងអ៊ុយក្រែន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia