ប្រយ័ត្នផង! ធនាគារ អេស៊ីលីដាកើនរំលឹកមិនឲ្យវេរលុយទៅមនុស្សប្រភេទនេះដាច់ខាត បើមិនចង់អស់លុយពីកុង
Toeuy HongMAY 5 20252 K views

ធនាគារ អេស៊ីលីដា តែងតែកើនរំលឹកឲ្យបងប្អូនទាំងដែលជាអ្នកប្រើប្រាស់សេវាធនាគារ អេស៊ីលីដាឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់App អេស៊ីលីដាដើម្បីចៀសវាងត្រូវជនខិលខូចឆបោកអស់លុយពីកុង។

ធនាគារ អេស៊ីលីដាបានកើនរំលឹកឲ្យអតិថិជនរបស់ខ្លួនប្រុងប្រយ័ត្ន កុំផ្ទេរប្រាក់ទៅមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីទូទាត់ ឬទទួលបានផលប្រយោជន៍អ្វីមួយ ពីអ្នកទាំងនោះ

 

ធនាគារក៏បានបញ្ជាក់បន្ថែមផងដែរថាបុគ្គលិកធនាគារ អេស៊ីលីដា នឹងមិនទាក់ទងលោកអ្នកដើម្បីសួរអំពីលេខគណនី លេខសម្ងាត់ផ្ទាល់ខ្លួន ឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់លោក​អ្នក តាមរយៈអុីម៉ែល ឬទូរសព្ទនោះទេ។ ធនាគារក៏មិនទាក់ទងលោកអ្នក ដើម្បីស្នើសុំឱ្យលោកអ្នកផ្ទេរប្រាក់ទៅកាន់អ្នកណាម្នាក់ ឬទៅកាន់គណនីណាមួយឡើយ។

 

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេដែល​ ធនាគារ អេស៊ីលីដាណែនាំឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្នពីការឆបោកផ្សេងៗខណៈបច្ចុប្បន្នមានជនខិលខូចជាច្រើនប្រើប្រាស់ល្បិចឆបោកលុយគ្រប់បែប គ្រប់ទម្រង់ដើម្បីឆបោកលុយតាមអនឡាញ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន។ 

ដើម្បីការពារសុវត្ថិភាពទៅដល់កុងធនាគារ អ្នកត្រូវតែអនុវត្តតាមអ្វីដែលបានរៀបរាប់ខាងក្រោមនេះ។ 

  • កុំចែករំលែកលេខសម្ងាត់ (PIN/OTP)៖ ធនាគារ អេស៊ីលីដា នឹងមិនសួរឬសុំអតិថិជនផ្តល់លេខសម្ងាត់ផ្ទាល់ខ្លួន (PIN) ឬលេខសម្ងាត់ផ្ញើតាមសារ (OTP) ជាដាច់ខាត។
  • ការពារទូរសព្ទរបស់អ្នក៖ ត្រូវប្រើលេខសម្ងាត់ ស្កេនមុខ ឬស្កេនម្រាមដៃ។
  • រក្សាទុកព័ត៌មានផ្ទាល់ខ្លួន នៅកន្លែងផ្សេង៖ កុំរក្សាទុកអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬព័ត៌មានលម្អិតរបស់កាត នៅលើទូរសព្ទរបស់អ្នក។
  • ប្រើស្កេនមុខ ឬស្កេនម្រាមដៃ៖ បន្ថែមស្រទាប់ការពារសុវត្ថិភាព សម្រាប់ការចូលប្រព័ន្ធ និងធ្វើប្រតិបត្តិការទូទាត់៕ 
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia