មាន ប.ស.ស ខ្លួនឯងហើយ តែចង់ធ្វើឱ្យប្រពន្ធ កូន ឬ ប្តី នេះជាប្រាក់ត្រូវបង់ប្រចាំខែនិងឯកសារតម្រូវឱ្យមាន
ធី ស្រីល័ក្ខMAY 11 20251.2 K views

បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស កំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទៅលើធានារ៉ាប់រងសង្គមផ្នែកជំងឺទាំងមនុស្សចាស់ និងកូនក្មេង តាមរយៈការចុះឈ្មោះជាសមាជិក ប.ស.ស ជាមួយនឹងការបង់វិភាគទានប្រចាំខែតាមការកំណត់ នោះអ្នកដែលជាសមាជិកនឹងទទួលបានផលប្រយោជន៍ជាច្រើនពី ប.ស.ស ទៅលើផ្នែកជំងឺ។

ជាក់ស្តែង ឥលូវនេះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។

ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

១. សហព័ទ្ធ (ប្តី ឬប្រពន្ធ)

  • សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ត្រូវមានអាយុមិនលើសពី ៦០ឆ្នាំ

២. កូនក្នុងបន្ទុក

  • សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតនិង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
  • ត្រូវមានអាយុក្រោម ១៨ឆ្នាំ

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕

24

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia