ឡូយមែន! លោក Phelan ដោះបំណុលរំល.ស់ឡាន រាប់ម៉ឺនដុ.ល្លារ ប្រើពេលតិចជាង២ឆ្នាំ តាមក្បួនសំងាត់ទាំងនេះ
Kan DaraMAY 11 2025244 views

បំណុលឡាន ក្លាយជាប្រភេទបំណុលដែលពេញនិយមបំផុតមួយនៅក្នុងសង្គមសព្វថ្ងៃ រហូតមានអ្នកខ្លះបាត់បង់លទ្ធភាពរកលុយសងគេ ឬត្រូវចំណាយពេលសងយូរខ្លាំងជាដើម។ ដោយមើលឃើញពីបញ្ហានេះ លោក Rob Phelan បានចែករំលែកពីបទពិសោធន៍ធំៗ៤ នៃការដោះបំណុល កម្ចីទិញឡាន ព្រមទាំងកម្ចីសិស្សដែលគាត់ធ្លាប់មាន សរុបទាំងអស់ជាង ២ម៉ឺនដុល្លារ ហើយគាត់ប្រើពេលត្រឹមតែ ១៨ខែប៉ុណ្ណោះ ក៏អាចសងគេអស់ ព្រមទាំងអាចកែប្រែស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់ឱ្យប្រសើរឡើងទៀតផង។

១. ជ្រើសរើសយុទ្ធសាស្រ្តសងបំណុល៖ មានវិធីជាច្រើនសម្រាប់យកមកដោះបំណុល ប៉ុន្តែលោក​Phelan បានជ្រើសរើសយកក្បួនដុំព្រិលមកប្រើ។ ដោយដំបូងឡើយគាត់រៀបចំបំណុលដែលមានទាំងអស់ឱ្យមានរបៀបរៀបរយ រួចហើយបែងចែងបំណុលទាំងនោះជាកញ្ចប់ៗ ដាច់ៗពីគ្នា ហើយគាត់ជ្រើសរើសសងបំណុលណាដែលតិចជាងគេមុន ដើម្បីឱ្យឃើញវាបាត់ម្ដងបន្តិចៗ។ គាត់សម្រុកសង ពីមួយកញ្ចប់ទៅមួយកញ្ចប់ រហូតដល់អស់បំណុលទាំងស្រុង។

២. ស្វែងរកវិធីបង្កើនចំណូល៖ ដើម្បីបង្កើនចំណូល គាត់បានពង្រឹងវិជ្ជាជីវៈ ខំធ្វើការផ្លាស់ប្ដូរមុខតំណែង ក៏ដូចជាធ្វើការងារក្រោម៉ោងបន្ថែម ទទួលការងារកិច្ចសន្យា​ ព្រមទាំងប្រើជំនាញដែលខ្លួនមានចាប់ផ្ដើមអាជីវកម្មបន្ថែមទៀតផង។ គាត់ក៏បានបញ្ជាក់ដែរថា ដើម្បីបានចំណូលបន្ថែម យើងត្រូវចេះបត់បែន​ កុំបន្តឱ្យខ្លួនឯងរស់នៅខ្វះសមត្ថភាព។

៣. អបអរនឹងលទ្ធផលតិចតួច៖ អ្នកជំនាញរូបនេះ លើកទឹកចិត្តខ្លួនឯងឱ្យមានកម្លាំងបន្តទៅមុខដោយការអបអរចំពោះលទ្ធផល។ ពេលសងបំណុលដាច់មួយអបអរម្ដង ផ្ដាច់មួយទៀតអបអរម្សងទៀត ការធ្វើបែបនេះ​ក៏ដូចជាការតាមដានរបាយការបំណុលដែរ វាជួយការពារកុំឱ្យយើងភ្លេចខ្លួន ហើយថែមទាំងអាចជួយជាកម្លាំងជម្រុញចិត្តយើងផងដែរថា កម្លាំងដែលយើងខំចំណាយឥឡូវបានផលវិជ្ជមានច្រើនហើយ ដូច្នេះត្រូវខំបន្តទៀត។

៤. រៀនសូត្រពីបំណុល៖ ក្រោយពេលអស់បំណុល បានជួយឱ្យលោក Phelan មានភាពប៉ិនប្រសប់ប្រើបំណុលជាងមុន ហើយក៏មិនខ្លាចបំណុល ឬគេចវេសមិនហ៊ានប្រើវានើដែរ។ គាត់បានជ្រើសរើសប្រើប្រាស់ប័ណ្ណឥណទានធម្មតា ប៉ុន្តែផ្តោតលើការបង់ឱ្យទៀងទាត់វិញ ដើម្បីសន្សំពិន្ទុឥណទានបានល្អ ងាយស្រួលខ្ចីលុយធនាគារយកទៅប្រើពេលចាំបាច់ណាមួយនៅថ្ងៃខាងមុខ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ផងដែរថា ឥឡូវនេះគាត់មានកញ្ចប់សន្សំបម្រុងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការចំណាយផ្សេងៗ ហើយរាល់លុយដែលរកបាន គាត់បែងចែកសន្សំនិងវិនិយោគបង្កើនលុយជានិច្ច។ ហើយអ្វីទាំងអស់នេះសុទ្ធតែបានមកពី បទពិសោធន៍នៃការជាប់បំណុលរបស់គាត់៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia