កុំព្យាយាមធ្វើ បុគ្គលិក​ខ្លាំងពូកែបំផុតនៅកន្លែងធ្វើការ បើអ្នកដឹកនាំមិនចង់​ឱ្យ បាតុភាព១នេះកើតឡើង
Ping Chou EngMAY 12 2025560 views

បច្ចុប្បន្នមានមនុស្សមិនតិចទេដែលកំពុងធ្វើការដើម្បីតំណែង កេរ្តិ៍ឈ្មោះនិងការទទួលស្គាល់។​​ យ៉ាងណាមិញបើតាមអនុប្រធានជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅអាមេរិក AT&T  គឺលោក Robert Walters  បានឱ្យដឹងថា ក្នុងបរិបទការងារចូរកុំព្យាយាមធ្វើខ្លួនជាបុគ្គលិកល្អផុតគេនៅកន្លែងធ្វើការ។

ម្យ៉ាងវិញទៀតបើអ្នកដឹកនាំឱ្យតម្លៃលើភាពល្អផុតគេរបស់បុគ្គលិកណាម្នាក់ខ្លាំងពេក ឬប្រៀបធៀបដោយលើក A បង្អាប់ B នឹងធ្វើឱ្យវប្បធម៌រួបរួមក្នុងការងារត្រូវបែកខ្ជាយ ​បុគ្គលិកមកធ្វើការនឹងចំណាយពេលប៉ែងជើងគ្នាមិនឈប់ អត្តចរិតច្រណែននឹងក្លាយជាមហារីក។

ថ្លែងក្នុងបទចែករំលែកមួយនៃ CNBC លោក Robert Walters បានពន្យល់ថា​ បុគ្គលិកមិនគួរមានផ្នត់គំនិតតាំងខ្លួនជាតួឯកនៅកន្លែងធ្វើការនោះទេ ហើយអ្នកដឹកនាំកាន់តែមិនត្រូវឱ្យតម្លៃលើបុគ្គលតែម្នាក់ខ្លាំងពេកដែរ ព្រោះនៅពេលអ្នកដឹកនាំកាន់តែឱ្យតម្លៃលើបុគ្គលល្អជាងគេនៅកន្លែងធ្វើការ នោះបាតុភាពនៃការមិនសហការនឺងកាន់កើតរីកធំឡើងៗ​ ជាបញ្ហាដែលពិបាកស្រាយ។

ដោយបាតុភាពនេះនឹងជំរុញឱ្យមានការប្រកួតប្រជែងក្នុងចំណោមមិត្តរួមការងារ ជាជាងពួតដៃគ្នាបង្កើនលទ្ធផលរួម ដើម្បីប្រយោជន៍រួមស្របតាមគោលដៅស្ថាប័ន ក្រុមហ៊ុនមិនអាចរីកចម្រើនសម្រាប់រយៈពេលវែងឡើយ។ 

លោក Walters បានបញ្ជាក់បន្តថា ការដាក់មនុស្សឱ្យសមនឹងការងារ ផ្តល់ឱ្យពួកគេនូវការទទួលស្គាល់អំពីសមិទ្ធិផលសំខាន់ៗចំពោះការងាររបស់ពួកគេរៀងៗខ្លួននោះ ទើបជាការបណ្តុះស្មារតីរួមនិងជំរុញឱ្យមានការរួបរួមគ្នានៅកន្លែងធ្វើការ រវាងបុគ្គលិកនិងបុគ្គលិក។ ដោយគ្មានបុគ្គលណាល្អជាងបុគ្គលណា គឺមានតែបុគ្គលដែលល្អនិងខ្លាំងពូកែលើជំនាញនិងការប្រតិបត្តិការងាររៀងៗខ្លួនប៉ុណ្ណោះ។

មិនខុសអ្វីពីអ្នកជំនាញផ្នែកភាពជាអ្នកដឹកនាំនិងជាអ្នកនិពន្ធដែលលក់ដាច់បំផុត កវី Simon Sinek ធ្លាប់បានលើកឡើងអំពីវិធីសាស្រ្តស្រដៀងគ្នាទៅនឹងអ្វីដែលលោក Walters បានលើកឡើងនិងអនុ​វត្តន៍រួចស្រាច់នោះទេ​ គឺថាសម្រាប់បុគ្គលិកវិញមិនគួរខ្វល់និងយកចិត្តទុកដាក់ខ្លាំងពេក អំពីការសរសើរ ការទទួលស្គាល់ និងសមិទ្ធផលដែលនាំឱ្យមានអំនួតនៅកន្លែងធ្វើការនោះទេ អ្វីដែលពួកគេគួរយកចិត្តទុកដាក់នោះគេលទ្ធផលការងារដែលបានជួយឱ្យក្រុមហ៊ុននិងខ្លួនឯងរីកចម្រើនទៅមុខ៕  

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia