ត្រៀមលុយទិញឬនៅ! លេចឮដំណឹងថា Apple ឆ្នាំនេះអាចនឹងចេញ iPhone17 មាន៤ពណ៌ ខណៈនេះជាតម្លៃ
ធី ស្រីល័ក្ខMAY 12 2025882 views

ត្រៀមលុយទិញហើយឬនៅ សម្រាប់បងប្អូនដែលជាហ្វេនផ្កាប់មុខរបស់ Apple ខណៈថ្មីៗនេះលេចឮដំណឹងថា Apple នឹងចេញទូរស័ព្ទត្រកូល iPhone17 ហើយ ក្នុងនោះក៏មានការលេចធ្លាយនូវតម្លៃសម្រាប់ ស៊េរីនាពេលខាងមុខត្រូវបានគេរំពឹងថានឹងមាន ៤ម៉ូដែលផ្សេងគ្នា ដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Ultra ដោយតួនីមួយៗមានការរចនាប្លែកៗ និងការកែលម្អរូបរាងផងដែរ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Economic Times បានឱ្យដឹងថារបាយការណ៍ដំបូងរបស់ឧស្សាហកម្មបានបង្ហើបថា iPhone 17 Air ទំនងជាមានតម្លៃចាប់ផ្តើម ៩៩៩ ដុល្លារឡើងទៅ។

បន្ថែមពីនេះស៊េរី iPhone17 អាចនឹងចេញក្នុងអំឡុងខែកញ្ញា ហើយអាចមាន៤ពណ៌ ក្នុងនោះពណ៌ដែលថ្មីនិងគួរឱ្យចាប់អារម្មណ៍បំផុតគឺ ពណ៌ផ្ទៃមេឃស្រាល ដែលវាអាចប្តូរពណ៌ដោយខ្លួន​ឯងបានតាមស្ថានភាពពន្លឺនិងទីកន្លែង។

ជាមួយគ្នានោះដែរ ចំពោះកាមេរ៉ាវិញ​​ iPhone17 អាចមានកាមេរ៉ាបីគ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 48MP, មួយគ្រាប់ទំហំ 48MP ultrawide និង 48MP telephoto lens ជាមួយនឹង 3x optical zoom។ នៅកាមេរ៉ាផ្នែកខាងមុខ នឹងមានកាមេរ៉ា Selfie 24MP ។ សម្រាប់កម្លាំងថ្មវិញគឺមានថាមពលនិងអាចប្រើបាន៣៣ម៉ោងឯណោះ។

៣១

គួរជម្រាបថា Apple ត្រៀម​ចេញ​លក់ iPhone 17 គ្រប់ស៊េរី​លើ​ទីផ្សារ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀតនៅចន្លោះថ្ងៃទី១១និង១៣ ខែកញ្ញា។ នៅឆ្នាំនេះ ក្រុមហ៊ុនអាចនឹងអាប់ដេតត្រកូលរបស់ខ្លួន ហើយយើងប្រហែលជាឃើញ iPhone ប្តូររូបរាងថ្មីមួយចំនួន ដែលអ្នកវិភាគមកពី Macrumors បានរំពឹងថានឹងវានឹងចេញជាមួយនឹងឧបករណ៍និងមុខងារភ្ជាប់ជាមួយផ្សេងៗទៀត៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia