ក្រុមហ៊ុនប្រេង Total, Caltex, BVM បង្ហាញតម្លៃប្រេងសាំងដែលត្រូវដាក់លក់លើទីផ្សារ
Bunthoeun KoemAUGUST 2 20258 K views

នៅដើមខែសីហា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានចាប់ផ្ដើមកំណត់ថ្លៃដាក់លក់ប្រេងរបស់ខ្លួនជាថ្មី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែសីហា ដែលអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ដោយក្នុងនោះឃើញថា ក្រុមហ៊ុនប្រេងឥន្ធនៈចំនួន ៣ ក៏បានបង្ហាញតម្លៃប្រេងសាំង និងម៉ាស៊ូត ដែលត្រូវដាក់លក់ជូនអតិថិជនផងដែរ។

១. ក្រុមហ៊ុនប្រេងឥន្ធនៈ TotalEnergies

យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី១ ខែសីហា ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖

  • ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៣៨៥០ រៀលក្នុង ១ លីត្រ
  • ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៣៨០០ រៀលក្នុង ១ លីត្រ
  • ប្រេងសាំង សែលលៀម ដាក់លក់ក្នុងតម្លៃ ៤៤៥០ រៀលក្នុង ១ លីត្រ។
  • 525868127 1214528614049177 6949142466104305221 N

    ២. ក្រុមហ៊ុនប្រេងឥន្ធនៈ Caltex

    យោងតាមការចេញផ្សាររបស់ក្រុមហ៊ុននៅថ្ងៃទី១ សីហា ក្រុមហ៊ុនបានកំណត់តម្លៃដាក់លក់ដូចខាងក្រោម៖​

    • ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៣៨៥០ រៀលក្នុង ១ លីត្រ
    • ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៣៨០០ រៀលក្នុង ១ លីត្រ
    • ប្រេងសាំងហ្គូល ដាក់លក់ក្នុងតម្លៃ ៤៤៥០ រៀលក្នុង ១ លីត្រ

    526167355 766042749154818 6571888759017012693 N

    ៣. ក្រុមហ៊ុនប្រេងឥន្ធនៈ BVM

    យោងតាមការចេញផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការនៅថ្ងៃទី១ ខែសីហា ក្រុមហ៊ុន BVM បានកំណត់តម្លៃដាក់លក់ដូចខាងក្រោម៖

    • ប្រេងម៉ាស៊ូត ដាក់លក់ក្នុងតម្លៃ ៣៨៥០ រៀលក្នុង ១ លីត្រ
    • ប្រេងសាំងធម្មតា ដាក់លក់ក្នុងតម្លៃ ៣៨០០ រៀលក្នុង ១ លីត្រ
    • ប្រេងសាំងស៊ុបពែរ ដាក់លក់ក្នុងតម្លៃ ៤៤០០ រៀលក្នុង ១​ លីត្រ៕

    Screenshot 2 8 2025 10224 Www.facebook.com

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia