ព្រះនាង នរោត្តម ជេនណា ក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់ KUN ទឹកដោះគោស្រស់ ១០០% ដែលជាជំហានថ្មីសម្រាប់ទឹកដោះគោស្រស់នៅកម្ពុជា

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ក្រុមហ៊ុនទឹកដោះគោ International Dairy Product Joint Stock Company (LOF) បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីប្រកាសជាផ្លូវការនូវការឡាយព្រះហស្ដលេខារបស់ព្រះនាងនរោត្តម ជេនណា ជាទូតសុច្ឆន្ទៈនៃ KUN ទឹកដោះគោស្រស់ ១០០%។ ពិធីចុះហស្ដលេខានេះត្រូវបានប្រារព្ធឡើងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ (អ៊ីអនទី២) ដែលបង្ហាញភាពជាដៃគូដ៏សំខាន់មួយ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា និងពង្រឹងជំហររបស់ KUN ក្នុងនាមជាអ្នកផ្គត់ផ្គង់ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់។

2

ព្រះនាង នរោត្តម ជេនណា ដែលជាតារាចម្រៀងវ័យក្មេងមានសំនៀងដ៏ពីរោះស្រទន់រូបនេះ ក៏បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមដើម្បីអភិវឌ្ឍយុវជនកម្ពុជា និងបានក្លាយជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ ភាពជាដៃគូនេះ គឺផ្អែកលើភាពជោគជ័យជាបន្តបន្ទាប់របស់ព្រះនាងនរោត្តម ជេនណា ជាមួយនឹង​ KUN ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងកុមារលើកដំបូងបង្អស់របស់កម្ពុជាកាលពីដើមឆ្នាំកន្លងមកនេះ។ ក្នុងនាមជាទូតសុច្ឆន្ទៈ ព្រះនាងនឹងយាងទៅទស្សនៈកិច្ចកសិដ្ឋាន និងរោងចក្រផលិតកម្មរបស់ KUN ដោយផ្ទាល់ ដើម្បីបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ KUN ទៅលើគុណភាព និងស្តង់ដារទីផ្សារទំនើប ដែលជាការពង្រឹងទំនុកចិត្តអតិថិជនចំពោះ KUN ទឹកដោះគោស្រស់ ១០០%។

ក្នុងអំឡុងពេលពិធីនោះផងដែរ ព្រះនាង នរោត្តម ជេនណា ក៏បានបង្ហាញនូវព្រះហឫទ័យ ដោយមានព្រះបន្ទូលថា៖ « ខ្ញុំក៏សូមថ្លែងអំណរគុណ ចំពោះ LOF និងម៉ាកប្រេនដ៍ Kun ដែលបាននាំយកផលិតផលដ៏មានគុណភាពមកកាន់ប្រទេសកម្ពុជា។​ មិនត្រឹមតែផ្ដល់ជូននូវផលិតផលប៉ុណ្ណោះទេ KUN ក៏បានផ្ដល់នូវបទពិសោធន៍ថ្មីប្លែកដ៏រីករាយ និងកន្លែងលេងកម្សាន្តសម្រាប់កុមារផងដែរ។

កាន់តែពិសេសទៀតនោះ ក្នុងរយៈពេលដ៏ខ្លីនេះ LOF បាននាំមកនូវ Kun ទឹកដោះគោស្រស់ 100% ដែលជាផលិតផលចម្រាញ់ចេញពីទឹកដោះគោស្រស់សុទ្ធរបស់មេគោចិញ្ចឹមក្នុងកសិដ្ឋាន ដោយស្របតាមស្តង់ដារអន្តរជាតិ និងសម្បូរទៅដោយសារធាតុចិញ្ចឹម ជាមួយនឹងរសជាតិដ៏ស្រស់ឈ្ងុយឆ្ងាញ់។ ខ្ញុំជឿជាក់ថា ផលិតផលមួយនេះនឹងទទួលបានការពេញចិត្តពីមាតាគ្រប់រូបសម្រាប់កូនៗ និងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់គ្រប់ក្រុមគ្រួសារ។ 

3

លោក Bui Hoang Sang នាយកប្រតិបត្តិក្រុមហ៊ុន LOF បានលើកឡើងថា៖ «ក្នុងនាមជាតំណាងក្រុមហ៊ុន ខ្ញុំម្ចាស់សូមក្រាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាង នរោត្តម ជេនណា។ ជាមួយនឹងព្រះបញ្ញាញាណដ៏វាងវៃ និងគោលបំណងរបស់ទ្រង់ក្នុងការនាំនូវស្មារតីដ៏មានតម្លៃប្រកបដោយអត្ថន័យ និងផលិតផលអាហារូបត្ថម្ភដែលមានគុណភាពខ្ពស់ជូនដល់កុមារកម្ពុជា ព្រះនាង នរោត្តម ជេនណា ក៏បានយល់ព្រមដោយក្ដីមេត្តាដើម្បីក្លាយជាទូតសុច្ឆន្ទៈរបស់ KUN ទឹកដោះគោស្រស់ ១០០%។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់ KUN នៅប្រទេសកម្ពុជា ហើយក៏ជាកត្ដាមួយដ៏អស្ចារ្យផងដែរ ក្នុងការជំរុញលើកទឹកចិត្តដល់ក្រុមការងារ LOF ទាំងអស់ ខណៈពេលដែលយើងខិតខំឆ្ពោះទៅមុខដើម្បីបង្កើតសមិទ្ធផលដ៏អស្ចារ្យកាន់តែច្រើនជាងនេះទៅទៀតនៅក្នុងប្រទេសកម្ពុជា»។  លោកក៏បានបន្ថែមទៀតថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ផលិតផលរបស់ KUN នឹងបន្តយកឈ្នះចិត្ត និងទំនុកចិត្តរបស់អ្នកម៉ាក់ និងកុមារកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន LOF និងម៉ាកផលិតផល KUN សូមប្ដេជ្ញាក្នុងការផ្ដល់នូវផលិតផលដ៏ល្អឥតខ្ចោះបំផុតសម្រាប់កុមារគ្រប់រូប ព្រមទាំងរក្សានូវទស្សនៈវិស័យនៃអាជីវកម្មរបស់យើងគឺ “ការបង្កើតតម្លៃជាមួយក្ដីស្រឡាញ់”។»

LOF គឺជាក្រុមហ៊ុនទឹកដោះគោ ដែលមានការគាំទ្រវិនិយោគទុនពីក្រុមហ៊ុន Daytona Investments ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយត្រូវបានទទួលស្គាល់ថាជាម៉ាកផលិតផលដែលគួរឱ្យទុកចិត្តបំផុតទាំង ១០ នៅតំបន់អាស៊ី ដោយទទួលបានពានរង្វាន់ Asia Top Trusted Brand Awards 2024 ដែលប្រារព្ធឡើងនៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី។ ផលិតផលដ៏លេចធ្លោរបស់ LOF គឺ KUN ទឹកដោះគោស្រស់ ១០០% ផ្ដល់នូវភាពស្រស់ពិតៗពីធម្មជាតិ សម្រាប់អតិថិជនដែលស្វែងរកទឹកដោះគោស្រស់ពិតៗ ដែលមិនត្រូវបានលាយផ្សំនូវសារធាតុផ្សេងៗ (មិនដូចទឹកដោះគោម្សៅដែលលាយជាមួយទឹកនោះទេ)។ ផលិតផលនេះត្រូវបានផលិតចេញពីទឹកដោះគោស្រស់សុទ្ធសាធ ដែលទទួលបានពីមេគោដែលចិញ្ចឹមនៅឯកសិដ្ឋានស្តង់ដារលំដាប់អន្តរជាតិ ដោយរក្សាបាននូវប្រូតេអ៊ីនពីធម្មជាតិ និងមានជាតិកាល់ស្យូមដ៏សមស្រប ដែលធ្វើឱ្យ KUN ទឹកដោះគោស្រស់ ១០០% ក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់ការលូតលាស់របស់កុមារប្រកបដោយសុខភាពល្អ។

ឥឡូវនេះ KUN ទឹកដោះគោស្រស់ ១០០% មានលក់នៅតាមផ្សារទំនើប និងហាងលក់ទំនិញនានាទូទាំងប្រទេស។  

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia