នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈនៅត្រីមាសទី១នៃឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជានឹងមានរោងចក្រតម្លៃ ១៩លានដុល្លារ ដែលរោងចក្រនេះនឹងមានការតម្លើងរថយន្តអាមេរិកគឺ Chevrolet ។នៅក្នុងដំណើរការនៃការតម្លើងរថយន្តនៅខ្មែរនេះគឺមានសមត្ថភាពអាចផលិតបានឡានចន្លោះពី ១ម៉ឺនដល់១ម៉ឺនពីរពាន់គ្រឿងក្នុងរយៈពេល១ឆ្នាំ។
ជាមួយគ្នានោះដែរ ចំពោះការដំឡើងរថយន្តម៉ាក Chevrolet នៅកម្ពុជានេះដែរ គឺស្របតាមទីផ្សារក្នុងស្រុកនិងក្នុងតំបន់ដោយផ្តោតលើគុណភាព សុវត្ថិភាព និងនិរន្តរភាព ហើយកិច្ចសហការនេះក៏រំពឹងយ៉ាងមុតមាំថាអាចបង្កើតឱកាសការងារថ្មីៗ លើកកម្ពុជាសមត្ថភាពប្រជាជនក្នុងស្រុក និងអាចធ្វើឱ្យប្រទេសកម្ពុជាឈានជាដៃគូប្រកួតប្រជែងក្នុងខ្សែរសង្វាក់ផ្គត់ផ្គង់រថយន្តនៅក្នុងពិភពលោក។
គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែម៖ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖ការិយាល័យលក់៖ អគារ #115 មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ៕