ទីផ្សារធំជាងគេ! កម្ពុជានាំចេញផលិតផលទៅលក់នៅ ប្រទេសទាំង ៣ នេះច្រើនបំផុត
Kan DaraAUGUST 1 20252.1 K views

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបាន ១៤.៤៤ពាន់លានដុល្លារ កើនឡើង ១៥.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ខាងក្រោមនេះ គឺជាប្រទេសធំៗ ៣ ដែលនាំចូលទំនិញកម្ពុជាច្រើនបំផុត៖

១/. ចិន៖ បានឈរនៅលំដាប់កំពូលក្នុងបញ្ជីជាដៃគូពាណិជ្ជកម្មនាំចេញដ៏ធំបំផុតរបស់កម្ពុជាដែលមានទំនិញទិញក្នុងទំហំទឹកប្រាក់ជាង ៩,២៧ពាន់លានដុល្លារ។

២/. សហរដ្ឋអាមេរិក៖ ក្នុងនាមជាទីផ្សារធំបំផុតទី ២ សហរដ្ឋអាមេរិកបានទទួលទំនិញនាំចេញពីកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ៥,៦ពាន់លានដុល្លារ។

៣/. វៀតណាម៖ ប្រទេសក្បែរខាងកម្ពុជាមួយនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសនាំចេញដ៏សំខាន់របស់កម្ពុជាដែលមានទំហំទឹកប្រាក់ ៤,៣ពាន់លានដុល្លារ។ ក្រៅពីនេះមានដូចជា ថៃ, ជប៉ុន, កាណាដា, អាល្លឺម៉ង់, ឥណ្ឌូនេស៊ី, អេស៉្បាញ និងអង់គ្លេសជាដើម។

គួរជម្រាបផងដែរថា មុខទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញទៅទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់, កាបូប, ស្បែកជើង, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ, គ្រឿងសង្ហារឹម, គ្រឿងទេស, បន្លែនិងផលិតផលកែច្នៃពីបន្លែជាដើម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia