គិតត្រឹមថ្ងៃនេះប្រទេសភាគច្រើននៅលើពិភពលោកដែលនាំទំនិញទៅសហរដ្ឋអាមេរិកសុទ្ធតែឈានដល់កិច្ចព្រមព្រៀមអនុវត្តន៍ពន្ធនាំចូលថ្មីជាមួយសហរដ្ឋអាមេរិក ដោយក្នុងនោះប្រទេសកម្ពុជាយើងក៏ទទួលបានការបញ្ចុះពន្ធនាំចូលទៅអាមេរិកចំនួន១៩%។
ទាក់ទងនឹងពន្ធនាំចូលនេះដែរ ខាងក្រោមនេះជាអត្រាពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិកនៃប្រទេសអាស៊ានទាំង១០ប្រទេស។
១. ប្រទេសកម្ពុជាពន្ធចាំចូលអាមេរិកចំនួន១៩%
២. ប្រទេសថៃពន្ធនាំចូលទៅអាមេរិកចំនួន១៩%
៣. ប្រទេសឡាវពន្ធនាំចូលទៅអាមេរិកចំនួន៤០%
៤. ប្រទេសមីយ៉ាន់ម៉ាពន្ធនាំចូលទៅអាមេរិកចំនួន៤០%
៥. ប្រទេសសិង្ហបុរីពន្ធនាំចូលទៅអាមេរិកចំនួន១០%
៦. ប្រទេសម៉ាឡេស៊ីពន្ធនាំចូលទៅអាមេរិកចំនួន១៩%
៧. ប្រទេសឥណ្ឌូនេស៊ីពន្ធនាំចូលទៅអាមេរិក១៩%
៨. ប្រទេសហ្វីលីពីនពន្ធនាំចូលទៅអាមេរិក១៩%
៩. ប្រទេសវៀតណាមពន្ធនាំចូលទៅអាមេរិក២០%
១០. ប្រទេសព្រុយនេពន្ធនាំចូលទៅអាមេរិក២៥%
គួរបញ្ជាក់ផងដែរថាពន្ធនាំចូលដែលអាមេរិកអនុវត្តដាក់ទាបបំផុតគឺត្រឹម១០%ដែលជាពន្ធមូលដ្ឋានហើយក៏គ្មានប្រទេសណាទទួលបានការបញ្ចុះពន្ធក្រោម១០%ឡើយ។ ចំណូលពន្ធដែលអាមេរិកដាក់ខ្ពស់បំផុតគឺ៤០% និង៤១% ក្នុងនោះប្រទេសឡាវនិងម៉ាយ៉ាន់ម៉ាទទួលពន្ធ៤០% ចំណែកប្រទេសស៊ីរីពន្ធ៤១%៕