នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានប្រកាសលើកលែងពន្ធនាំចូលរហូតដល់ ០% លើគ្រប់ទំនិញទាំងអស់ពីអាមេរិកមកកាន់កម្ពុជា ដែលធ្វើឲ្យឡានមួយទឹកអាចនឹងចុះថ្លៃបានខ្លះ។ ខាងក្រោមនេះ គឺជារបៀបគណនាតម្លៃរថយន្តពេញ បើពន្ធនាំចូលស្មើ ០%៖
ក្នុងឡានមួយគ្រឿងមានពន្ធចំនួន ៣ប្រភេទ បញ្ចូលគ្នាគឺ ពន្ធនាំចូល (Import Tax), ពន្ធអាករពិសេស Special Tax) និងពន្ធអាករបន្ថែម (VAT)។ ដោយក្នុងនោះ ពន្ធនាំចូលកាលពីមុនអត្រា ៣៥% ឥឡូវនៅសល់ ០%, ពន្ធអាករពិសេសនៅរក្សាអត្រា ២០%-៥០% ដដែល (អាស្រ័យលើប្រភេទរថយន្ត និងកម្រិតម៉ាស៊ីន) និងពន្ធលើតម្លៃបន្ថែមនៅរក្សា ១០% ដដែលដូចគ្នា។
ឧទាហរណ៍៖ ឡាន Lexus Nx200t តម្លៃដើម ១២០០០$ (ដោយមិនទាន់គិតថ្លៃដឹកជញ្ជូន និងសេវាផ្សេងៗ)។
របៀបគណនា៖
ប្រាក់ពន្ធ និងអាករសរុប៖ ពន្ធនាំចូល + អាករពិសេស + អាករលើតម្លៃបន្ថែម
ក្នុងនោះ
- ពន្ធនាំចូល = តម្លៃគិតពន្ធគយ x អត្រាពន្ធនាំចូល
- អាករពិសេស = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល) x អត្រាអាករពិសេស
- អាករលើតម្លៃបន្ថែម = (តម្លៃគិតពន្ធគយ + ពន្ធនាំចូល + អាករពិសេស) x ១០% (ចំពោះទំនិញទូទៅ)
យើងបាន
- ពន្ធនាំចូល = 0% x 12000 = 0
- អាករពិសេស = (12000 + 0) x 50% = 6000
- អាករលើតម្លៃបន្ថែម = (12000 + 0 + 6000) x 10% = 1800
នាំឲ្យ
- ប្រាក់ពន្ធ និងអាករសរុប = 0 + 6000 + 1800 = 7,800$
ដូច្នេះតម្លៃឡានសរុបគឺ 12,000 + 7,800 = 19,800$ (មិនទាន់បូកបញ្ចូលសេវាផ្សេងៗ)។
សូមជម្រាបផងដែរថា តម្លៃអាចប្រែប្រួលទៅតាមស្ថានភាពរថយន្ត និងទីតាំងលក់។ ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ និងតម្លៃជាក់ស្ដែងដែល Update ថ្មីៗ លោកអ្នកអាចទាក់ទងសួរបន្ថែមទៅកាន់ភ្នាក់ងារលក់រថយន្តក្នុងស្រុក ឬពិនិត្យមើលតាមគេហទំព័ររថយន្ត ដូចជា Khmer24.com ឬអាចទាក់ទងតាមរយៈទូរស័ព្ទលេខ: 092724724 / 081724724 / 093724724៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook