ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទាក់ទាញក្រុមហ៊ុនធំៗមកបណ្ដាក់ទុនវិនិយោគ សាងសង់រោងចក្រដំឡើងរថយន្ដល្បីៗជាច្រើន ខណៈក្រុមហ៊ុនខ្លះក៏បានលទ្ធភាពឈានទៅដល់ការផលិត (Made in Cambodai) ផងដែរ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះក្រុមហ៊ុនចំនួន ២ ក៏បានសម្រេចបោះទុនដើម្បីសាងសង់រោងចក្រដំឡើងរថយន្ដល្បីៗចំនួន ២ គឺ BYD របស់ប្រទេសចិន និង Chevlolet របស់សហរដ្ឋអាមេរិកផងដែរ។
ក្រុមហ៊ុន BYD Auto Industry ដែលជាក្រុមហ៊ុនមេរបស់ BYD Cambodia បានសម្រេចបោះទុនវិនិយោគចំនួន ៣២លានដុល្លារ សាងសង់រោងចក្រដំឡើងរថយន្ដដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ដោយក្រុមហ៊ុនបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ។
តាមការបញ្ជាក់ពីក្រុមហ៊ុន រោងថ្មីនេះមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សាងសង់លើផ្ទៃដី ១២ ហិកតា។ ដោយក្នុងនោះក្រុមហ៊ុននឹងដំឡើង រថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ តាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ក្នុងការប្រើប្រាស់រថយន្ដអគ្គិសនី BYD អាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 ឬហ្វេសប៊ុកផេក BYD Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត។
២. រថយន្ដ Chevrolet
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និង ក្រុមហ៊ុន ចេណឺរល ម៉ូទ័រ បានចុះហត្ថលេខាផ្តល់សិទ្ធិផ្តាច់មុខដំឡើងរថយន្ត Chevrolet របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់ពីក្រុមហ៊ុន រោងចក្រដំឡើងរថយន្ដថ្មីនេះមានតម្លៃ ១៩លានដុល្លារ និងគ្រោងបើកដំណើរការនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៦ ខាងមុខនេះ។ នៅពេលបើកដំណើរការរោងចក្រនេះនឹងមានសមត្ថភាពអាចផលិតរថយន្ដបានចន្លោះពី ១០ ០០០ ដល់១២ ០០០ គ្រឿងក្នុងរយៈពេល១ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 𝟎𝟗𝟓 𝟓𝟓𝟓 𝟖𝟑𝟐 / 𝟎𝟗𝟑 𝟖𝟖𝟗 𝟖𝟖𝟖៕