ក្នុងរយៈពេលជាងដប់ឆ្នាំចុងក្រោយ បំណុលបរទេសរបស់ប្រទេសកម្រិតចំណូលទាប និងមធ្យម (LMICs) បានកើនឡើងគួរឲ្យកត់សម្គាល់។ ខាងក្រោមនេះ គឺជាប្រទេសទាំង ១០ ដែលជំពាក់បំណុលចិនច្រើនបំផុតលើលោក យោងតាមរបាយការណ៍របស់ធនាគារពិភពលោកសម្រាប់ឆ្នាំ ២០២២ ចេញផ្សាយក្នុងឆ្នាំ២០២៣៖
១/. ប្រទេស គីស្ថាន (ជំពាក់ចិន ២៦.៦ ពាន់លានដុល្លារ)៖ បំណុលនេះភាគច្រើនកើតពីគម្រោង Corridor សេដ្ឋកិច្ចចិន–ប៉ាគីស្ថាន (CPEC)។ ទោះបីជាគម្រោងនាំអភិវឌ្ឍន៍មកក៏ដោយ ប៉ុន្តែបំណុលធំពេកក៏បង្កការបារម្ភដល់សមត្ថភាពសងវិញផងដែរ។
២/. ប្រទេស អង់ហ្គោឡា (ជំពាក់ចិន ២០.៩៨ ពាន់លានដុល្លារ)៖ មូលហេតុនៃការជំពាក់ដ៏ធំគឺកើតចេញពី ប្រាក់កម្ចីសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញក្រោយសង្គ្រាមស៊ីវិល ហើយចិនបានបង្រួមបំណុលតាមរយៈការនាំចូលប្រេងត្រឡប់មកវិញ។
៣/. ប្រទេស ស្រីលង្កា (ជំពាក់ចិន ៨.៨៤ ពាន់លានដុល្លារ)៖ កំពុងផែ Hambantota ត្រូវបានដាក់ជួលក្រុមហ៊ុនចិនអស់រយៈពេល ៩៩ឆ្នាំ បន្ទាប់ពីស្រីលង្កាបរាជ័យក្នុងការសងប្រាក់កម្ចីរបស់ចិន។ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែមិនច្បាស់លាស់ ដោយមានការតស៊ូជាបន្តបន្ទាប់ដើម្បីធ្វើឱ្យមានតុល្យភាពតម្រូវការអភិវឌ្ឍន៍ជាមួយនឹងការសងបំណុល។
៤/. ប្រទេស អេត្យូពី (ជំពាក់ចិន ៦.៨២ ពាន់លានដុល្លារ)៖ ត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវរថភ្លើង Addis Ababa-Djibouti និងសួនឧស្សាហកម្មផ្សេងៗ។
៥/. ប្រទេស កេនយ៉ា (ជំពាក់ចិន ៦.៦៩ ពាន់លានដុល្លារ)៖ បំណុលច្រើនបំផុតចេញពីគម្រោងផ្លូវដែកល្បឿនលឿន SGR ដែលត្រូវបានរិះគន់ថាមិនមានផលចំណេញសេដ្ឋកិច្ចតាមដែលរំពឹងទុក។
៦/. ប្រទេស ហ្សំប៊ី (ជំពាក់ចិន ៦.០៨ ពាន់លានដុល្លារ)៖ ទាក់ទងនឹងវិស័យរ៉ែ និងស្ថាបត្យកម្ម។ ប៉ុន្តែទំហំបំណុលធំធ្វើឲ្យផលលំបាកផ្នែកសេដ្ឋកិច្ច អតិផរណា និងការទម្លាក់តម្លៃរូបិយប័ណ្ណ។
៧/. ប្រទេស បង់ក្លាដែស (ជំពាក់ចិន ៦.០៥ ពាន់លានដុល្លារ)៖ ប្រើសម្រាប់គម្រោងអគ្គិសនី និងស្ពាន ប៉ុន្តែសមត្ថភាពគ្រប់គ្រងបំណុលនៅត្រូវការការយកចិត្តទុកដាក់ខ្ពស់។
៨/. ប្រទេស ឡាវ (ជំពាក់ចិន ៥.២៥ ពាន់លានដុល្លារ)៖ ចំណាយក្នុងគម្រោងផ្លូវដែកឡាវ-ចិន តែសមត្ថភាពសងវិញមានកម្រិត ពីព្រោះប្រាក់ចំណូលរបស់រដ្ឋអន្ដរជាតិមានកម្រិតទាប។
៩/. ប្រទេស អេហ្ស៊ីប (ជំពាក់ចិន ៥.២១ ពាន់លានដុល្លារ)៖ ចំណាយសម្រាប់គម្រោងកសាងទីរួមរដ្ឋាភិបាលថ្មី និងហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ប៉ុន្តែការជាប់បំណុលជាមួយចិនក៏បន្ថែមសម្ពាធទៅលើសេដ្ឋកិច្ចជាតិផងដែរ។
១០/. ប្រទេស នីហ្សេរីយ៉ា (ជំពាក់ចិន ៤.២៩ ពាន់លានដុល្លារ)៖ បំណុលលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ផ្លូវហាយវេ និងរោងចក្រថាមពល។ ខណៈពេលដែលគម្រោងទាំងនេះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសនីហ្សេរីយ៉ា។
គួរជម្រាបផងដែរថា យោងតាមរបាយការណ៍បំណុលអន្តរជាតិឆ្នាំ ២០២៣ របស់ធនាគារពិភពលោក បានបង្ហាញថាបំណុលខាងក្រៅសម្រាប់ប្រទេសចំណូលទាប និងចំណូលមធ្យម (LMICs) បានថយចុះតិចតួចដោយ ៣.៤% ពី ៩.៣ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដល់ ៩ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ វាបានកើនឡើង ២.៧% សម្រាប់ប្រទេសដែលមានសិទ្ធិក្នុងសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលឈានដល់កំណត់ត្រា ១.១ ពាន់ពាន់លានដុល្លារ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook