ដំណឹង! ក្រសួងសុខាភិបាលចេញ វិធានការណែនាំ៨ចំណុច បង្កាជំងឺកូវីត១៩ ពិសេសប្រភេទ JN.1
Ping Chou EngMAY 12 2025946 views

ក្រសួងសុខាភិបាលនៅថ្ងៃទី១២ ខែឱសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណៈជន ឱ្យបានជ្រាបអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ ដែលនៅតែបន្តមាននៅឡើយនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ ក្នុងនោះពពួកអូមិក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ។

យ៉ាងណាមិញត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។

ប្រភពពីក្រសួងសុខាភិបាលដដែលបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយនេះ ការចម្លងវីរុសកូវីដ ១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការ យកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាលបានធ្វើការណែនាំនូវវិធានការណ៍៨ចំណុច ដើម្បីបង្កាការឆ្លងកូវីត១៩ ពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1)៖

១. អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ក្នុងរយៈពេល ៤០ វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០ វិនាទី។

២. ពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស ឬ ទាញ ម៉ាសដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាសថ្មី នៅពេលវាសើម។

៣. ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល។​

៤. ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួច ខ្ទប់បោះចោលក្នុងធុងសម្រាប់បិទជិត។

៥. ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។

៦. រក្សាតម្អាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ។

៧. បុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ថែមដើម្បីពង្រឹងកងការពារខ្លួន និងពង្រឹងភាព ស៊ាំសហគមន៍ ដើម្បីបន្តចៀសផុតពីគ្រោះមហន្តរាយសុខភាពសាធារណៈ និងបន្តនិរន្តរភាពនៃការរស់នៅ ធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី។

៨. ប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្គាការឆ្លងទៅអ្នកដទៃ។

សូមបញ្ជាក់ថាចំពោះរោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងកួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ទោះជាយ៉ាងណាមិញនាពេលបច្ចុប្បន្ននេះពុំទាន់មានភស្តុតាងជាសកល បង្ហាញថា (JN.1) បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមិក្រុងពីមុនៗនោះទេ៕

 497663014 1115786737244755 4356596597902048415 N

497470100 1115786740578088 4121344499078899415 N

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia