កុំភ្លេចទៅញ៉ាំ! នៅសប្តាហ៍នេះ ផ្សារទំនើប ណូរ៉ូលេន នឹងបើកប៊ូហ្វេទុរេនកាន់តែ៤ម៉ឺនរៀល ញ៉ាំមួយឆ្អែត
ធី ស្រីល័ក្ខMAY 12 2025471 views

សម្រាប់អ្នកដែលចូលចិត្តញ៉ាំទុរេនពេលនេះដឹងតែសប្បាយញ៉ាំហើយ ព្រោះនៅសប្តាហ៍នេះ ផ្សារទំនើបណូរ៉ូលេន នឹងបើកបើកប៊ូហ្វេទុរេនញ៉ាំមួយឆ្អែត ចាយលុយត្រឹមតែ៤ម៉ឺនរៀលប៉ុណ្ណោះ។

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ NORO LANE បានឱ្យដឹងថា ម្មវិធី Durian Fair & Buffet រៀបចំ និងសហការណ៍ដោយ ហាងស្តេចទុរេន និង Noro Lane ចាប់ពីថ្ងៃទី១៦ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៥ នេះហើយ។

ជាមួយគ្នានោះដែរ សម្រាប់ប្រម៉ូសិន ប៊ូសហ្វេទុរេន (Durian Buffet) ញាំមួយឆ្អែត រយៈពេល១ម៉ោង៖
 ១. ៤០០០០៛ សម្រាប់អ្នកចុះឈ្មោះ ១០០នាក់ដំបូង
 ២. ៦០០០០៛ សម្រាប់ ១០០នាក់បន្ទាប់
 ៣. តម្លៃធម្មតា ៨០០០០៛/ម្នាក់

លើសពីនេះទៅទៀត នៅក្នុងនោះក៏មានការប្រម៉ូសិន ផ្លែទុរេនម៉នថង តម្លៃពិសេសត្រឹមតែ ២០០០០៛/kg សម្រាប់តែ ២តោនតែប៉ុណ្ណោះម្នាក់ទិញបានតែ ១០គីឡូ ត្រូវមកទិញដល់ទីកន្លែង។ ចំណែកប្រម៉ូសិនលក់សាច់ទុរេន ចាប់ពី ១២០០០៛ អាចញាំទុរេនបាន។ ប្រភេទទុរេនខ្មែរ ពូជម៉នថង និង ឪខាក់ ពីខេត្តកំពត និងកំពង់ចាម សាច់ស្ងួត ផ្អែម ទឹកដោះគោ ឈ្ងុយឆ្ងាញ់ពិសេសបំផុត។

គួរបញ្ជាក់ថា ហាងស្តេចទុរេន សម្រិតសម្រាំងទុរេនខ្មែរ១០០% មានប្រភពចម្ការច្បាស់លាស់ ធានា សុវត្ថិភាព រសជាតិ តម្លៃសមរម្យ ទំនួលខុសត្រូវ និងការវេចខ្ចប់ស្តង់ដា។ សម្រាប់បងប្អូនចាប់អារម្មណ៍អាចឆាតទៅកាន់ផេកផ្លូវការរបស់ផ្សារទំនើប NORO Lane បាន៕

៣៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia