តាមដានផង! ហាងឆេងមាសបន្តធ្លាក់ចុះថែមទៀត ក្រោយអាមេរិកនិងចិនចូលតុចរចាគ្នារឿងគិតពន្ធនាំចូលទំនិញ
Toeuy HongMAY 12 20258.2 K views

នៅព្រឹកថ្ងៃច័ន្ទនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានចាប់ផ្ដើមធ្លាក់ថ្លៃបន្ថែមទៀតហើយ។ ស្ដែងគិតត្រឹមរសៀលថ្ងៃនេះហាងឆេងមាសលើទីផ្សារអន្តរជាតិបានធ្លាក់ចុះចំនួន៩៤ដុល្លារមកត្រឹម៣២៣៣ដុល្លារក្នុងមួយអោន(ស្មើនឹង៣៨៩៥ដុល្លារក្នុងមួយតម្លឹង)

ហាងឆេងមាសបន្តធ្លាក់ថ្លៃបន្ទាប់ពីមានព័ត៌មានពីការព្រមចូលតុចរចារវាងសហរដ្ឋអាមេរិកនិងប្រទេសចិនទៅលើបញ្ហានៃការគិតពន្ធនាំចូលរវាងប្រទេសមហាអំណាចធំៗទាំង២នេះនៅទីក្រុងGevena ប្រទេសស្វីសកាលពីចុងសប្ដាហ៍មុននេះ។

ការចូលតុចរចារវាងអាមេរិកនិងចិននេះ បើយោងតាមការប្រកាសរបស់សេតវិមានអាមេរិក( White House) បានឲ្យដឹងថាការចរចាគឺមានផលវិជ្ជមានច្រើនរវាងប្រទេសទាំង២ ហើយចំពោះលទ្ធផលលម្អិតនៃកិច្ចចរចានេះនឹងត្រូវបានផ្ដល់ជូនលម្អិតនៅថ្ងៃច័ន្ទសប្ដាហ៍នេះ។ ការចរចាដែលមានសញ្ញាវិជ្ជមាននេះបានដាក់សម្ពាធលើហាងាឆេងមាសឲ្យបន្តធ្លាក់ចុះថែមទៀត។

សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញគិតត្រឹមព្រឹកថ្ងៃច័ន្ធនេះ ហាងឆេងមាសក្នុងស្រុកបានធ្លាក់ចុះមកត្រឹម៣៨៩ដុល្លារក្នុងមួយជី។

គួរបញ្ជាក់ផងដែរ មាសគឺជាទ្រព្យសុវត្ថិភាពដែលគេនិយមទិញទុកឬវិនិយោគអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់និងអតិផរណាកើនឡើងខ្លាំង។ ដូច្នេះបើអ្នកជាអ្នកដែលគិតគូលើការរពារទ្រព្យសម្បត្តិអ្នកអាចធ្វើពិពិធកម្មមកវិនិយោគលើមាសខ្លះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia