ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) បានផ្ដួចផ្ដើមយុទ្ធនាការដ៏មានអត្ថន័យមួយក្នុងឱកាសទិវាមាតាពិភពលោក ដើម្បីទទួលស្គាល់ពីភាពតស៊ូ និងលះបង់ដ៏ធំធេងរបស់ស្រ្តីសម័យថ្មីដែលមានតួនាទីជាអ្នកធ្វើការផង និងម្ដាយផង។ ដោយមានការចូលរួមពីសំណាក់អគ្គនាយិកាប្រតិបត្តិ នាយិកាផ្នែកហិរញ្ញវត្ថុ នាយិកាផ្នែកធនធានមនុស្ស និងអ្នកម្តាយដ៏អស្ចារ្យដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន យុទ្ធនាការនេះផ្តល់នូវសារដ៏មានតម្លៃយ៉ាងជ្រាលជ្រៅទៅដល់អ្នកម្ដាយដែលកំពុងធ្វើការគ្រប់រូបថា៖ "អ្នកមិនចាំបាច់ជ្រើសរើសរវាងការធ្វើជាម្តាយដ៏អស្ចារ្យ និងការដើរតាមក្ដីស្រមៃរបស់អ្នកនោះទេ — អ្នកអាចធ្វើបានទាំងពីរហើយបានយ៉ាងល្អបំផុត។"
យុទ្ធនាការនេះលើសពីការអបអរទិវាមាតាពិភពលោក។ វាជាការលើកទឹកចិត្តនិងជម្រុញដល់ស្រ្ដីកម្ពុជាគ្រប់រូបឱ្យក្តោបយកឱកាសល្អៗឱ្យអស់ពីសមត្ថភាព និងដើម្បីកំណត់ឡើងវិញនូវអត្ថន័យនៃភាពជាម្តាយសម័យថ្មីក្នុងសង្គមនាពេលបច្ចុប្បន្ន។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុនទ្រូម៉ាន់នី (កម្ពុជា និងមីយ៉ាន់ម៉ា) មានប្រសាសន៍ថា "នៅក្រុមហ៊ុនទ្រូម៉ាន់នី យើងជឿថាការលើកកម្ពស់ស្រ្តីចាប់ផ្តើមពីភាពជឿជាក់ — ជឿជាក់លើខ្លួនឯង ជឿជាក់លើសមត្ថភាព និងជឿជាក់លើពេលអនាគត។ យើងចង់ឱ្យស្ត្រីគ្រប់រូបមើលឃើញថាភាពជាម្តាយ និងការសម្រេចក្ដីស្រមៃអាចដើរទន្ទឹមគ្នាបាន។"
យុទ្ធនាការនេះគឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅទូទាំងប្រទេសកម្ពុជា ក្រោមការប្តេជ្ញាចិត្តជាមួយនឹងគោលការណ៍លើកកម្ពស់ស្ត្រីរបស់អង្គការសហប្រជាជាតិ។ ក្រុមហ៊ុនទ្រូម៉ាន់នីនៅតែបន្តដឹកនាំដោយគោលជំហររបស់ខ្លួន គឺលើសពីការផ្ដល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជារាប់លាននាក់ ថែមទាំងទទួលស្គាល់ និងលើកតម្កើងអ្នកដែលនៅពីក្រោយដែលកំពុងដំណើរការក្រុមហ៊ុនផងដែរ។
រីករាយទិវាមាតាពិភពលោក — ពីពួកយើងទាំងអស់គ្នានៅទ្រូម៉ាន់នី។