រកផ្លូវវាង! អាជ្ញាធរនឹងធ្វើការផ្អាកចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃទី១៥ ឧសភា
Bunthoeun KoemMAY 12 2025507 views

អាជ្ញាធរខេត្ដកំពង់ឆ្នាំ នឹងធ្វើការផ្អាកចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នរយៈពេលខ្លី នៅលើកំណាត់ផ្លូចជាតិរលេខ៥ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីសម្រួលដល់ការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលត្រូវធ្វើឡើងនៅក្នុងខេត្ដមួយនេះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងសេចក្ដីជូនដំណឹងសរសេរថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលព្រះរាជពិធីនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៥នៅទីព្រះស្រែក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាតិ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់កំពង់ឆ្នាំងផងដែរ។

ក្នុងន័យនេះ ដើម្បីឱ្យព្រះរាជពិធីខាងលើ ប្រព្រឹត្តទៅប្រកបដោយភាពស័ក្តិសម និងមានសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈល្អប្រសើរ រដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងធ្វើការផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៥ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០២:០០នាទីព្រឹក រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ដោយបញ្ចៀស ចរាចរណ៍តាមតម្រាយផ្លូវដូចខាងក្រោម៖

១-បញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទចាប់ពីចំណុចរង្វង់មូលឆ្នាំង ដល់ចំណុចវង្វង់មូលនារីស្មូនឆ្នាំង

២-បញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ៥៣ ចាប់ពីចំណុចផ្លូវវាងក្រុងចូលមក ក្រុងកំពង់ឆ្នាំង។

ចំពោះចរាចរណ៍តាមបណ្តោយផ្លូវវាងក្រុងនៅធ្វើដំណើរជាធម្មតា។

ជាមួយគ្នានេះ រដ្ឋបាលខេង្ដកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានបំណងធ្វើដំណើរឆ្លងកាត់ផ្លូវ ជាតិលេខ៥ សូមមេត្តាធ្វើដំណើរតាមគម្រាយផ្លូវ ដូចមានជម្រាបជូនខាងលើដោយខ្លីយោគយល់អធ្យាស្រ័យ និងអនុគ្រោះ៕

496859749 1004178345195782 3478799362768267549 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia