ចង់វេរលុយ វេរឲ្យហើយ! ABA ជូនដំណឹងពីពេលវេលា ផ្អាកការវេរលុយឆ្លង ធនាគារតាមKHQR
Ping Chou EngMAY 22 20252.9 K views

ធនាគារ ABA បានជូនដំណឹងដល់អតិថិជនដែលប្រើសេវាកម្មឱ្យជ្រាបជាមុនថា នៅថ្ងៃព្រហស្បតិ៍ ទី22 ខែឧសភានេះ ចាប់ពីវេលាម៉ោង 11:00 យប់ ឈានចូលថ្ងៃសុក្រ ទី23 ខែឧសភា ម៉ោង 1:00 អធ្រាត្រប្រកាសប្រព័ន្ធបាគងនឹងធ្វើបច្ចុប្បន្នកម្ម ដើម្បីពង្រឹងដំណើរការប្រព័ន្ធឱ្យកាន់តែរលូន។

ដូច្នេះ​អំឡុងពេលបច្ចុប្បន្នកម្មនេះ រាល់ប្រតិបត្តិការពាក់ព័ន្ធបាគង និង KHQR ​នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន។  ដោយឡែកលោកអ្នក នៅតែអាចប្រើ ABA Mobile ស្គែន ABA KHQR បានធម្មតា។

បន្ថែមពីនោះធនាគារបានបញ្ជាក់ថា ប្រសិនបើលោកអ្នកមានតម្រូវការធ្វើប្រតិបត្តិការចាំបាច់ផ្សេងៗដែលមិនអាចរង់ចាំនៅពេលក្រោយបាន សូមប្រាកដថា លោកអ្នកធ្វើប្រតិបត្តិការបានរួចរាល់ជាមុន ចៀសវាងការយឺតយ៉ាវ ឬការរំខាននានា។

អាស្រ័យដូចបានជម្រាបជូនខាងលើ ធនាគារ ABA ក៏បានសូមការអភ័យទោសចំពោះបញ្ហារអាក់រអួលដែលអាចកើតមានឡើងដោយសារការធ្វើបច្ចុប្បន្នកម្មនេះ និងសូមអរគុណអតិថិជនសម្រាប់ការយោគយល់អធ្យាស្រ័យ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia