ប្រយ័ត្នគេ Hack ចូល! កុំប្រើលេខ ៤ប្រភេទនេះ ធ្វើជាលេខកូដសំងាត់កុងធនាគារឲ្យសោះ
Kan DaraMAY 20 202515.5 K views

នៅក្នុងសង្គមឌីជីថលបច្ចុប្បន្ននេះ សុវត្ថិភាពផ្នែកហិរញ្ញវត្ថុក្លាយជាបញ្ហាដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។ ក្នុងនោះ “លេខកូដសំងាត់” ឬ “PIN code” ដែលប្រើសម្រាប់ចូលគណនីធនាគារ ឬកាត ATM ទោះមានត្រឹម ៤ ឬ ៦ ខ្ទង់ក៏ដោយ តែអាចក្លាយជាចំណុចខ្សោយយ៉ាងធ្ងន់ធ្ងរ ប្រសិនបើជ្រើសរើសលេខមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាលេខ ៤ ប្រភេទ ដែលអ្នកមិនគួរច្រើនធ្វើជាលេខកូដសំងាត់កុងធនាគារឡើយ៖

/. លេខសាមញ្ញ និងពេញនិយមបំផុត ដូចជា ១២៣៤, ០០០០, ១១១១, ១២១២។ យោងតាមការស្រាវជ្រាវដោយ DataGenetics លើ PIN code ជាង ៣.៤ លានករណីបង្ហាញថា ១២៣៤ គឺជាលេខដែលគេប្រើច្រើនជាងគេបំផុត ខណៈចំនួនស្ទើរតែ ១១% នៃករណីសរុប។

២/. ថ្ងៃខែឆ្នាំកំណើត ឬលេខទាក់ទងនឹងខ្លួនឯង ដូចជា ១៩៩៩, ២០០០, ០១០១, ៣១១២។ អ្នកវាយប្រហារ Cyber Criminals អាចប្រើព័ត៌មានផ្ទាល់ខ្លួនដូចជា ថ្ងៃកំណើត ឬឈ្មោះសមាជិកគ្រួសារ ដើម្បីសាកល្បង PIN code។

៣/. លេខរៀងលើក្តាចុច ដូចជា ២៥៨០, ០៨៥២, ៦៩៦៩។ ទាំងនេះគឺជាលេខដែលងាយចងចាំ ប៉ុន្តែមានមនុស្សច្រើននាក់ណាស់ដែលកំពុងប្រើ។ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខតាមអ៊ីនធឺណិត Kaspersky និង NordVPN បានណែនាំឲ្យជៀសវាងលេខដែលមានលំនាំងាយទាយ។

/. លេខឯកសារ ឬព័ត៌មានច្បាស់លាស់ពីអ្នកប្រើ ក្នុងនោះមានដូចជា លេខទូរស័ព្ទផ្ទាល់ខ្លួន, លេខអត្តសញ្ញាណបណ្ណ ឬលេខប័ណ្ណ ATM ជាដើម ព្រោះព័ត៌មានទាំងនេះអាចរកឃើញបានពីឯកសារផ្ទាល់ខ្លួន ឬតាមបណ្ដាញសង្គម។

យ៉ាងណាមិញ ដើម្បីជ្រើសរើស “លេខកូដសំងាត់” ឬ “PIN code” ឲ្យបានត្រឹមត្រូវអ្នកគួរប្រើលេខចៃដន្យ ៤ ឬ ៦ ខ្ទង់ដែលមិនទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួន, មិនមានលំនាំងាយទាយ និងមិនគួរចែករំលែកជាមួយនរណាឡើយ ហើយត្រូវផ្លាស់ប្តូរភ្លាមប្រសិនបើមានការសង្ស័យថាមានអ្នកដទៃដឹង។ ការរក្សាសុវត្ថិភាពក្នុងប្រើប្រាស់ “លេខកូដសំងាត់” ឬ “PIN code” គឺជាជំហានដ៏សាមញ្ញ ប៉ុន្តែមានសារៈសំខាន់ខ្លាំងក្នុងការការពារគណនីហិរញ្ញវត្ថុរបស់អ្នក ពីការបាត់បង់ប្រាក់ឬការបំពានតាមបច្ចេកវិទ្យា។

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនទទួលរងនូវករណីក្លែងបន្លំ ឬឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទំនាក់ទំនងទៅកាន់លេខ ០២៣ ៧២ ៦៨ ២២ ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia