ភ្នំពេញ ថ្ងៃទី20 ខែឧសភា ឆ្នាំ 2025 – ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជរបស់សិង្ហបុរីតែមួយគត់ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំជាមួយអតិថិជនសេវាអាទិភាពរបស់ខ្លួន នៅសាខានរោត្តម ជាមួយនឹងរចនាបថថ្មី ក្នុងគោលបំណងរំលេចពីភាពល្អឥតខ្ចោះនៃសេវាកម្មធនាគារ ដោយរួមបញ្ចូលស្នាដៃសិល្បៈ សេវាកម្មប្រកបដោយផាសុកភាព និងទំនាក់ទំនងយ៉ាងជិតស្និត។
បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនៃសាខានរោត្តមក្នុងខែមេសា កន្លងមក កម្មវីធី "ទស្សនៈវិស័យ៖ កែវភ្នែកសិង្ហបុរីលើដែនដីកម្ពុជា" ត្រូវបានរៀបចំសម្រាប់អតិថិជនដែលត្រូវបានអញ្ជើញជាពិសេស ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗជាច្រើន ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ធនាគារ ក្នុងការរួមបញ្ចូលសេវាហិរញ្ញវត្ថុ ជាមួយស្នាដៃសិល្បៈវប្បធម៌។
បទពិសោធន៍ថ្មីនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនសេវាអាទិភាព របស់ធនាគារ ហ្វីលីព ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការផ្តល់នូវសេវាកម្មធនាគារដ៏ល្អឥតខ្ចោះ។ ការរៀបចំទាំងអស់នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីអ្វីដែលបានបង្ហាញក្នុងកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្វីដែលធនាគារ ហ្វីលីព ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត ក្រោមកិច្ចគាំទ្រពីក្រុមហ៊ុនស្នូល Phillip Capital Group ដែលមានកិត្តិនាមរយៈពេលជាង 50 ឆ្នាំមកហើយ។
កម្មវិធីជាលក្ខណៈឯកជននេះ បានដាក់បង្ហាញពីស្នាដៃសិល្បៈរបស់លោក Joshua Chiang ដែលជាវិចិត្រករជនជាតិសិង្ហបុរី ដែលមានទីលំនៅនៅក្នុងប្រទេសកម្ពុជា។ តាមរយៈស្នាដៃសិល្បៈ លោកបានផ្តល់ជូនភ្ញៀវនូវការស្វែងយល់ពីសិល្បៈយ៉ាងល្អិតល្អន់នៃជីវិតរស់នៅ ដោយផ្សារភ្ជាប់នូវទស្សនវិស័យរបស់ជនជាតិសិង្ហបុរីជាមួយនឹងបរិបទកម្ពុជា។
លោក Raymond Chee អគ្គនាយករងធនាគារ ហ្វីលីព មានប្រសាសន៍ថា «យើងបានរចនាសាខានរោត្តមជាកន្លែងមួយដែលទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាអាចធ្វើឡើងប្រកបដោយភាពកក់ក្តៅនិងយកចិត្តទុកដាក់ខ្ពស់។ គ្រប់ទីកន្លែងទាំងអស់នៃសាខានេះ ជាពិសេសបន្ទប់ប្រជុំរបស់យើង បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើង ដែលសេវាកម្មធនាគារគួរតែមានលក្ខណៈ ឯកជនភាព ល្អិតល្អន់ និងប្រសិទ្ធភាពខ្ពស់។»
ក្រោមភាពជាដៃគូជាមួយ Angkor Arts សាខានរោត្តម ក៏មានការដាក់បង្ហាញស្នាដៃសិល្បៈខ្មែរសម្រាប់អតិថិជនធ្វើការជាងផងដែរ។ កិច្ចសហការនេះបានគាំទ្រដល់សិល្បករក្នុងស្រុក និងលើកទឹកចិត្តអតិថិជនឱ្យចូលរួមជាមួយវប្បធម៌ និងប្រែក្លាយការផ្តល់សេវាកម្មធនាគារ អោយមានភាពល្អប្រណិតរហូតនឹកស្មានមិនដល់។
ដោយរាប់ចាប់ពីការរចនាផ្នែកខាងក្នុង ក្លិនក្រអូប រហូតដល់អាហារសម្រន់ ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ដោយអ្នកជំនាញ។ អតិថិជនត្រូវបានស្វាគមន៍ក្នុងបរិយាកាសបែបឯកជនភាព ដែលបញ្ហាហិរញ្ញវត្ថុទាំងអស់អាចពិភាក្សាបានដោយភាពងាយស្រួល និងទំនុកចិត្ត។ បរិយាកាសនៅធនាគារ អាចធ្វើឲ្យអតិថិជនមានអារម្មណ៍ធូរស្រាល ដោយបៀបដូចជាកន្លែងសម្រាកឯកជន ជាជាងសាខាធនាគារ។
កម្មវិធីជាលក្ខណៈឯកជននេះ ក៏មានការចូលរួមសម្តែងដោយផ្ទាល់ពីវិចិត្រករវីយូឡុងអន្តរជាតិដ៏ល្បីមួយរូប រួមជាមួយនឹងអាហារឆ្ងាញ់ៗដែលរៀបចំដោយមេចុងភៅឯកជន សុខ គឹមហេង ដែលជាការឆ្លុះបញ្ចាំងដ៏ល្អឥតខ្ចោះនៃការយកចិត្តទុកដាក់របស់ធនាគារ ហ្វីលីព ចំពោះរសជាតិ គុណភាព និងផាសុកភាព។
តាមរយៈសាខានរោត្តម ធនាគារ ហ្វីលីព បាននាំយកមកនូវស្តង់ដារគុណភាព និងទំនុកចិត្តរបស់ប្រទេសសិង្ហបុរីមកកាន់ដែនដីកម្ពុជា។ សាខានរោត្តម គឺជាការបង្ហាញយ៉ាងច្បាស់នៃការប្តេជ្ញាចិត្ត ដោយផ្តល់ជូនអតិថិជនមិនត្រឹមតែសេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរដ៏ស្រស់បំព្រងដែលផ្តល់តម្លៃទាំងឯកជនភាព និងបុគ្គលផ្ទាល់ខ្លួន។
អំពីធនាគារ ហ្វីលីព
ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី និងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1975។ ធនាគារ ហ្វីលីព ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូច និង មធ្យម និងបុគ្គល ក៏ដូចជាការបើកដំណើរការនៅ 15 ប្រទេសផ្សេងទៀត។ ធនាគារ ហ្វីលីព ភីអិលស៊ី គឺជាធនាគារពាណិជ្ជមួយនៅក្នុងប្រទេសកម្ពុជា ដែលមានច្រើនជាង 70 សាខា ទូទាំងប្រទេស។