ប្រែហើយ! រដ្ឋសម្រេចឱ្យវិទ្យាស្ថានវ៉ាន់ដា ប្រែក្លាយជាសាកលវិទ្យាល័យ ដែលមានមុខជំនាញថ្មីៗទាំងនេះ
Ping Chou EngMAY 22 20252.2 K views

យោងតាមលិខិតរាជរដ្ឋាភិបាល​កម្ពុជាបានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដាត្រូវបានទទួលស្គាល់ ប្រែក្លាយទៅជាសាកលវិទ្យាល័យវ៉ាន់ដា ដែលសរសេរជាអក្សរ កាត់ថា ស.វ. និងជាភាសាអង់គ្លេសថា VANDA UNIVERSITY សរសេរជាអក្សរកាត់ថា VU។

តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថាជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ស.វ. នឹងធ្វើការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រនិងបរិញ្ញាបត្ររង ដែលមានមហាវិទ្យាល័យចំនួន៥ និង មានរចនាសម្ព័ន្ធដូចខាងក្រោម៖

១. មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា

ក- ដេប៉ាតឺម៉ង់ភាសាអង់គ្លេស - មុខជំនាញភាសាអង់គ្លេសពាណិជ្ជកម្ម។

ខ- ដេប៉ាតឺម៉ង់ភាសាចិន មុខជំនាញភាសាចិន។

គ- ដេប៉ាតឺម៉ង់ភាសាថៃ - មុខជំនាញភាសាថៃ។

២. មហាវិទ្យាល័យវិទ្យាសាស្ត្រ និងព័ត៌មានវិទ្យា

ក-ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា-មុខជំនាញព័ត៌មានវិទ្យា។

ខ- ដេប៉ាតឺម៉ង់ទូរគមនាគមន៍និងវិស្វកម្មបណ្តាញ - មុខជំនាញទូរគមនាគមន៍និងវិស្វកម្មបណ្តាញ។

គ- ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ - មុខជំនាញវិស្វកម្មកម្មវិធី។

. មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម

ក- ដេប៉ាតឺម៉ង់នីតិសាស្ត្រ - មុខជំនាញនីតិសាស្ត្រ។

ខ- ដេប៉ាតឺម៉ង់រដ្ឋបាលសាធារណៈ - មុខជំនាញរដ្ឋបាលសាធារណៈ។

គ- ដេប៉ាតឺម៉ង់សេដ្ឋកិច្ចវិទ្យា-មុខជំនាញសេដ្ឋកិច្ច។

. មហាវិទ្យាល័យស្ថាបត្យកម្ម និងសំណង់ស៊ីវិល

ក- ដេប៉ាតឺម៉ង់ស្ថាបត្យកម្ម - មុខជំនាញស្ថាបត្យកម្ម។

ខ- ដេប៉ាតឺម៉ង់សំណង់ស៊ីវិល - មុខជំនាញសំណង់ស៊ីវិល។

គ - ដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក - មុខជំនាញវិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក។

. មហាវិទ្យាល័យធុរកិច្ច

ក- ដេប៉ាតឺម៉ង់គណនេយ្យ - មុខជំនាញគណនេយ្យ។

ខ- ដេប៉ាតឺម៉ង់ហិរញ្ញវត្ថុនិងធនាគារ - មុខជំនាញហិរញ្ញវត្ថុនិងធនាគារ។

គ- ដេប៉ាតឺម៉ង់គ្រប់គ្រង - មុខជំនាញគ្រប់គ្រង។

ឃ- ដេប៉ាតឺម៉ង់ទីផ្សារ - មុខជំនាញទីផ្សារ។

ង- ដេប៉ាតឺម៉ង់ពន្ធដារ - មុខជំនាញពន្ធដារ។

ច- ដេប៉ាតឺម៉ង់សវនកម្ម - មុខជំនាញសវនកម្ម។

សូមជម្រាបថា ស.វ. គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជន មានទីតាំងស្ថិតនៅអគារលេខ២១៦-២១៨ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំ យុវជន និង កីឡា៕

499404054 1165835942247401 7685212620993151342 N

500135269 1165835985580730 6344759637318942855 N

499553394 1165836048914057 648203181825915620 N

499525137 1165836095580719 8873046118400499986 N

499274267 1165836015580727 6099617331706538942 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia