ដកប្រាក់រហ័ស! អ្នកប្រើអេប ធនាគារវីង អាចដកប្រាក់រហូតដល់២៥ម៉ឺន$ នៅតាមភ្នាក់ងារធនាគារវីងដោយឥតគិតថ្លៃ
Toeuy HongAUGUST 7 202548 views

 សម្រាប់អ្នកប្រើប្រាស់សេវាធនាគារក្នុងស្រុកមួយចំនួនធំ ពេលត្រូវការលុយបន្ទាន់ ពួកគាត់មិនអាចដកប្រាក់បានភ្លាមៗតាមតម្រូវការនោះទេ។ ប៉ុន្ដែសម្រាប់អ្នកប្រើប្រាស់អេប ធនាគារវីង ពួកគាត់អាចដកប្រាក់តាមភ្នាក់ងារធនាគារវីងដោយមិនកំណត់ទឹកប្រាក់ដែលត្រូវដក ហើយអាចដកដោយឥតគិតថ្លៃនៅតាមភ្នាក់ងារធនាគារវីងជាង១២០០០កន្លែងទូទាំងប្រទេស។

ឥឡូវនេះ អ្នកប្រើប្រាស់អេប ធនាគារវីង អាចស្កេនដកប្រាក់បានរហូតដល់ទៅ២៥០,០០០ដុល្លារដោយមិនគិតថ្លៃសេវានៅតាមភ្នាក់ងាររបស់ធនាគារវីងជាង១២,០០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដោយដកបានរហ័សនិងមានភាពងាយស្រួល។

ការដកប្រាក់ដោយមិនកំណត់ចំនួនទឹកប្រាក់នេះ គឺជាការផ្ដល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក ដែលធនាគារក្នុងស្រុកផ្សេងៗទៀតមិនអាចធ្វើបាន ខណៈធនាគារ វីងអាចឲ្យបងប្អូនទទួលបានសាច់ប្រាក់មកប្រើប្រាស់តាមតម្រូវការបានយ៉ាងងាយស្រួល។

 សូមបញ្ជាក់ផងដែរថាដើម្បីអាចដកប្រាក់ដោយឥតគិតថ្លៃរហូតដល់២៥ម៉ឺនដុល្លារនៅតាមភ្នាក់ងារធនាគារវីងទូទាំងប្រទេស គឺតម្រូវឲ្យបងប្អូនមានអេបធនាគារវីង ហើយបងប្អូនអាចទៅដកប្រាក់នៅតាមភ្នាក់ងារធនាគារវីងតាមរយៈការស្កែន QR ដែលមានបិទនៅតាមភ្នាក់ងារធនាគារវីងទូទាំងប្រទេស។

សរុបមក បងប្អូនអាចងាកមកប្រើប្រាស់ អេបធនាគារ វីង ព្រោះបងប្អូនអាចដកប្រាក់ដោយគ្មានកំណត់ គ្មានគិតថ្លៃសេវា ដកបានរហ័ស ងាយស្រួល ជាពិសេសអាចដកប្រាក់នៅជិតអ្នកបំផុតនៅពេលត្រូវការលុយបន្ទាន់ភ្លាមៗ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia