ត្រៀម CV ឬនៅ? នៅថ្ងៃស្អែកនេះ នឹងមានក្រុមហ៊ុនល្បីៗទាំង១៥ ធ្វើការរើ.សបុគ្គលិក ជាច្រើននាក់នៅផ្សារទំនើប ជីប ម៉ុង ២៧១

សម្រាប់បងប្អូន ដែលកំពុងតែស្វែងរកការងារធ្វើ ឬបងប្អូនដែលចង់ផ្លាស់ប្តូរការងារអាចត្រៀម CV បណ្តើរៗបាន ខណៈនៅថ្ងៃស្អែកនេះ នឹងមានក្រុមហ៊ុនល្បីៗរហូតដល់ទៅ១៥ នឹងធ្វើការជ្រើសរើសបុគ្គលិករាប់ពាន់នាក់ទោះគ្មានបទពិសោធន៍ក៏អាចធ្វើបានដែរ។

បើតាមការបង្ហោះលើផេកផ្លូវការរបស់ Chip Mong 271 Mega Mall បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ នេះ សម្រាប់បងប្អូនដែលកំពុងតែស្វែងរកការងារធ្វើកុំភ្លេចត្រៀម CV ឱ្យហើយទៅព្រោះនៅក្នុងកម្មវិធី វេទិកាការងារ នឹងមានស្ថាប័នធំៗចំនួន១៥ នឹងនាំយកឱកាសការងាររហូតដល់ទៅ ២,៥០០ កន្លែង។។ ចំពោះទីតាំងវិញគឺនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី ចាប់ពីម៉ោង ៩ព្រឹក – ៨យប់។

ជាមួយគ្នានោះដែរ ចំពោះក្រុមហ៊ុននិងធនាគារដែលនឹងចូលរួមរើសបុគ្គលិកនោះមានដូចជា៖

. ក្រុមហ៊ុន Chip Mong Retail

. ធនាគារ Chip Mong Bank

. ក្រុមហ៊ុន khmer beverage

. ក្រុមហ៊ុន Cellcard

. មីក្រូហិរញ្ញវត្ថុ LOLC

. ធនាគារកាណាឌីយ៉ា

.ក្រុមហ៊ុន ម៉េងលី ជេ. គួច

. មីក្រូហិរញ្ញវត្ថុ មហានគរ

. HSC Group

១០. ម៉ាស្ទ័រ ស៊ុគីស៊ុប

១១. Dynamic argon

១២. មីក្រូហិរញ្ញវត្ថុ AMK

១៣. AA-HR ក្រុមហ៊ុនបញ្ចូនសិក្ខាកាមទៅជប៉ុន

១៤. Dai-ichi-Life Insurance (Cambodia)

១៥. B.P.C

5

គួរបញ្ជាក់ថា ចំពោះឱកាសការងារនេះដែរ គឺដាក់ពាក្យភ្លាម បានសម្ភាសភ្លាមៗអត់បទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។ សម្រាប់ព័ត៌មានបន្ថែមអាចស្កេន QR Code ដើម្បីចូល Telegram យល់ដឹងព័ត៌មានបន្ថែម https://qr.nea.gov.kh/

4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia