ត្រៀមទទួលភ្ញៀវទេសចរ! ទីបំផុតសណ្ឋាគារលំដាប់ពិភពលោក បានបើកជាផ្លូវការនៅទឹកដីខេត្តសៀមរាបហើយ
ធី ស្រីល័ក្ខAUGUST 7 20258.7 K views

នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលនេះមានក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ពិភពលោក Tui Blue និងរីសតផ្នែកសុខមាលភាពដ៏ល្បីល្បាញកម្រិតពិភពលោកបានមកបង្កើតជារីសត Tui Blue Angkor Grace ជាផ្លូវការនៅលើទឹកដីខេត្តសៀមរាប។

នៅក្នុងកម្មវិធីនេះក៏មានការអញ្ចើញចូលរួមដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងការកាត់ខ្សែបូរសម្ពោធសណ្ឋាគារដ៏ប្រណិតកម្រិតពិភពលោក និងលំដាប់អភិជន Tui Blue Angkor Grace ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ថ្លែងក្នុងឱកាសសម្ពោធសណ្ឋាគារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការជំនឿទុកចិត្តដ៏មុតមាំលើរាជរដ្ឋាភិបាលកម្ពុជារបស់ ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់អាល្លឺម៉ង់ និងលោកស្រីម្ចាស់រីសតដែលរួមគ្នាបណ្តាក់ទុនវិនិយោគបង្កើតជារីសតផ្នែកសុខមាលភាពដ៏ប្រណិត និងលំដាប់ពិភពលោកនៅក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគឺទទួលបាននូវការលើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។

៧

គួរបញ្ជាក់ថាក្រុមហ៊ុន​ TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក និងធំនៅប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង៤០០កន្លែងដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង១០ម៉ាក៕

៨

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia