ហាងឆេងមាសនៅថ្ងៃទី១៤ខែឧសភានេះបានបន្តធ្លាក់ថ្លៃយ៉ាងខ្លាំងបន្ថែមទៀត ដោយគិតត្រឹមយប់ថ្ងៃពុធនេះហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន៦១ដុល្លារមកត្រឹម៣១៨០ដុល្លារក្នុងមួយអោន(ស្មើនឹង៣៨៣១ដុល្លារក្នុងមួយតម្លឹង។ ចំណែកហាងឆេងមាសក្នុងស្រុកយើងពេលនេះធ្លាក់មកត្រឹម៣៨៣ដុល្លារក្នុងមួយជី។
ការបញ្ចប់ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនបានធ្វើឲ្យមាសចាប់ផ្ដើមបាត់ភាពទាក់ទាញពីក្រុមអ្នកវិនិយោគនិងមនុស្សទូទៅហើយនេះគឺជាកត្តាចម្បងមួយដែលដាក់សម្ពាធឲ្យហាងឆេងមាសកាន់តែធ្លាក់ថ្លៃថែមទៀត។
កាលពីចុងសប្ដាហ៍មុនអាមេរិកនិងចិនព្រមចូលតុចរចាទៅលើបញ្ហានៃការគិតពន្ធនាំចូលរវាងប្រទេសមហាអំណាចធំៗទាំង២នេះនៅទីក្រុងGevena។ ហើយបន្ទាប់ពីការចរចានេះហើយ មានផលវិជ្ជមានច្រើនរវាងប្រទេសទាំង២។ ជាពិសេសប្រទេសមហាអំណាចទាំង២នេះបានទម្លាក់អត្រាពន្ធនាំចូលទៅវិញទៅម។ ក្នុងនោះអាមេរិកទម្លាក់ពន្ធនាំចូលរបស់ចិនមកត្រឹម៣០% ចំណែកប្រទេសចិនបានទម្លាក់អត្រាពន្ធនាំចូលរបស់អាមេរិកមកត្រឹម១០%ផងដែរ។
បើទោះបីជាពេលនេះហាងឆេងមាសចាប់ផ្ដើមធ្លាក់ចុះវិញពិតមែន តែអ្នកជំនាញមួយចំនួនលើកឡើងថាមាសនៅតែមានសញ្ញាវិជ្ជមាន។ លោក Baihav Porwall សហស្ថាបនិកក្រុមហ៊ុនបានឲ្យដឹងថាមាសគឺកើនឡើងទ្វេដងនៅ៥ឆ្នាំចុងក្រោយនេះហើយត្រូវបានគេជួញដូរនៅតម្លៃខ្ពស់បំផុត។ លើសពីនេះមាសគឺជារបស់ដែលអាចរក្សាតម្លៃពេលដែលរូបិយប័ណ្ណមានការប្រែប្រួលខ្លាំង៕