នាពេលបច្ចុប្បន្ននេះ មានបងប្អូនមិនតិចនោះទេដែលបានតែកំពុងរៀនភាសាចិននិងអង់គ្លេសបន្ថែមទៀត ខណៈនោះដែលក៏មានបងប្អូនមានចំនួនទៀតបានរៀនចិននិងអង់គ្លេសយូរណាស់មកហើយ តែនៅបញ្ចេញសម្លេងខុសឬពិបាកស្តាប់ទៀត ដូច្នេះនាពេលនេះចាបក្រហមសូមណែនាំឆានែល៣និងវេបសាយ២ ដែលបងប្អូនអាចរៀនបញ្ចេញសម្លេងនិងស្តាប់នៅផ្ទះដោយខ្លួនឯងបាន។
ឆានែលមួយនេះក៏ល្អផងដែរព្រោះឆានែលមួយនេះមានការបង្រៀនដោយជនជាតិបរទេស ហើយមានការបង្រៀនពីការបញ្ចេញសម្លេងបានយ៉ាងច្បាស់ៗ ដូច្នេះបងប្អូនដែលទំនេរពីការសិក្សាអាចចូលទៅរៀនពីការបញ្ចេញសម្លេងតាមឆានែលនេះបាន។
ឆានែលនេះ បងប្អូនអាចរៀនភាសាចិន តាំងពីកម្រិតដំបូង និងសិក្សាពាក្យ សន្ទនាទៅតាមប្រធានបទផ្សេងៗ វេយ្យាករណ៍ សំណង់ប្រយោគ ព្រមទាំងអាចស្វែងយល់ពីរបៀបរៀនភាសាចិនឲ្យឆាប់ចេះបានផងដែរ។
ឆានែលមួយនេះ ក៏ជាឆានែលដ៏ល្បីមួយដែលមានការបង្រៀនដោយកូនខ្មែរពិតៗតែម្តង ឆានែលនេះមានជាការបង្រៀនភាសាចិន បញ្ចេញសម្លេងដែលបងប្អូនទាំងអស់គ្នាអាចសិក្សាដោយខ្លួនឯងបានមានមេរៀនល្អៗ មានការពន្យល់ ការអាន និងការបកប្រែច្បាស់លាស់អាចធ្វើអោយបងប្អូនឆាប់ចេះនិងងាយយល់។
- ភាសាអង់គ្លេស
១. The English Made Simple Podcast៖ គឺជាផតខាសភាសាអង់គ្លេសដែលផ្តោតសំខាន់លើការស្តាប់ ការសន្ទនាភាសាអង់គ្លេស បែបងាយស្រួលក្នុងជីវភាពរស់ប្រចាំថ្ងៃ ដូចជាភាសាអង់គ្លេសសម្រាប់ការធ្វើដំណើរកម្សាន្តជាដើម ស័ក្តិសមបំផុតសម្រាប់អ្នកសិក្សាកម្រិតដំបូង។
២. 6 Minute English៖ គឺជាវេបសាយផតខាសមួយផ្នែកនៃ BBC ដែលផ្តោតសំខាន់លើការពិភាក្សាអំពីប្រធានបទថ្មីៗនានា ដើម្បីស្តាប់និងស្រង់ពាក្យថ្មីៗ ល្អសិក្ត័សមសម្រាប់អ្នកសិក្សាកម្រិតមធ្យម។